និស្សិតស្រីថ្នាក់បណ្ឌិតម្នាក់សុខចិត្តបរិច្ចាគក្បាលខ្លួនឯងឲ្យគ្រូពេទ្យ ដោយសារតែ….

ចិន៖ និសិ្សតស្រីកំពុងរៀនថ្នាក់បណ្ឌិតម្នាក់បានសម្រេចបរិច្ចាគក្បាលរបស់ខ្លួនទៅឲ្យមន្ទីរពេទ្យ និងបរិច្ចាគសេរីរាង្គផ្សេងៗទៀតក្នុង រាងកាយនាងដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះផ្សេងទៀត បន្ទាប់ពីនាងមានជំងឺធ្ងន់ធ្ងរមួយ ដែលមិនអាចព្យាបាលបាន។ និស្សិតស្រីដែលមានចឆន្ទៈគួរឲ្យគោរពរូបនេះមានឈ្មោះថា Lou Tao អាយុ២៨ឆ្នាំ ជាបេក្ខភាពបណ្ឌិតនៅសាកលវិទ្យាល័យ Peking ក្នុងទីក្រុងប៉េកាំងប្រទេសចិន។

នាងបានកើតមានជំងឺម៉្យាងដែលគេហៅថា ALS (ជាជំងឺដែលធ្វើឲ្យខូចសរសៃប្រសាទក្នុងរាងកាយ ខូចកោសិកាខួរក្បាល កោសិកាឆ្អឹងខ្នង និងកោសិកាសាច់ដុំ)។ ពេលនេះនាងកំពុងសម្រាក់នៅក្នុងមន្ទីរពេទ្យ តែដោយគ្មាន​សង្ឃឹមថា អាចជាសះស្បើយវិញបាន និងមិនចង់ឲ្យឪពុកម្តាយពិបាកនោះ នាងបានប្រាប់ឪពុកនាងថា ឈប់ព្យាបាលនាងទៅ ហើយនៅពេលដែលនាងស្លាប់ នាងសូមបរិច្ចាគក្បាលរបស់នាងសម្រាប់មន្ទីរពេទ្យយកទៅសិក្សារកថ្នាំព្យាបាលជំងឺ ដែលនាងកំពុងតែមាន ដើម្បីងាយស្រួលព្យាបាលជនរងគ្រោះផ្សេងទៀត។

ជាងនេះទៅទៀត សេរីរាង្គខាងក្នុងរាងកាយនាងទាំងអស់ ក៏ត្រូវបរិច្ចាគជួយជីវិតជនរងគ្រោះផ្សេងៗទៀតដែរ។ មិត្តភក្តិនាងបាននាំគ្នារៃអង្គាសប្រាក់បានចំនួន ១៥០ ,០០០ ដុល្លារ យ​កមកឲ្យនាង ដើម្បីព្យាបាលជំងឺតែនាងមិនព្រមទទួលនោះទេ។ នាងបានផ្តាំទៀត ក្រោយពីនាងស្លាប់សូមយកនាងទៅដុតហើយយកឆ្អឹងរបស់នាងទៅចោលនៅក្នុងទន្លេ Yangtze មិនចាំបាច់បញ្ចុះ និងធ្វើបុណ្យធំនោះទេ។ នាងបានផ្តាំទៀតថា នាងចង់ចាកចេញដោយស្ងាត់ៗ មិនរំខានអ្នកណាច្រើន មិនចង់ឲ្យអ្នកណាកើតទុក្ខខ្លាំងដោយសារនាង ដូចនេះនាងសំណូមពរឲ្យជូនដំណើរនាងស្ងាត់ៗ ឲ្យហាក់បីដូចជាគ្មាននាងទាល់តែសោះនៅលើផែនដីនេះ។ ពាក្យចុងក្រោយរបស់ នាងគឺនាងបាននិយាថា ជីវិតដែលមានន័យគឺមិនមែនជាជីវិតដែលអាចរស់នៅបានយូរនោះទេ តែវាជាជីវិតដែលអាចផ្តល់ប្រយោជន៍ចំពោះអ្នកដទៃបាន៕

ភក្តី

ប្រភព៖ shanghaiist

COMMENTS