ត្រៀមចិត្ត! ក្រុមហ៊ុន Apple ប្រកាសពីតម្លៃរបស់ iPhone X ក្នុងទីផ្សារប្រទេសម៉ាឡេស៊ីហើយ គឺចាប់ពី…

យើងទាំងអស់គ្នាប្រាកដជាដឹងហើយថា រាល់ពេលដែលក្រុមហ៊ុន Apple ប្រកាសទាក់ទងទៅនឹងជំនាន់ថ្មីនៃ iPhone ម្ដងៗអតិថិជន និងអ្នកគាំទ្ររបស់ក្រុមហ៊ុនពិតជាមានភាពរំភើប និងចង់ដឹងខ្លាំងមែនទែនពីតម្លៃ ក៏ដូចជាអ្វីដែលថ្មី។ ដោយឡែក កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសចេញលក់ជាសាធារណៈហើយនូវម៉ូដែល iPhone 8 និង iPhone 8 Plus ជាមួយនឹងតម្លៃចាប់ផ្ដើមពី RM3,649 ($865) រហូតដល់ RM4,899 ($1,160) សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី។

ប៉ុន្ដែអ្វីដែលអតិថិជនរបស់ក្រុមហ៊ុន Apple កំពុងទន្ទឹងរងចាំគឺមិនមែនម៉ូដែលទាំងពីរនោះឡើយ ពោលគឺជា iPhone X ទៅវិញទេ ដែលគេស្គាល់ថាជាម៉ូដែលកំពូល និងជាម៉ូដែលគម្រប់ខួប 10ឆ្នាំផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ តម្លៃរបស់ម៉ូដែលកំពូលនេះត្រូវបានប្រកាសហើយសម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី។

លោកអ្នកអាចនឹងដាច់ផ្ងារបន្ដិចសម្រាប់តម្លៃនេះ ដោយចំពោះម៉ូដែល 64GB គឺមានតម្លៃ RM5,149 ($1,220) និង RM5,899 ($1,397) សម្រាប់ម៉ូដែល 256GB។ ទោះជាយ៉ាងណា ក្រុមហ៊ុន Apple បានព្យាយាមក្នុងការរចនា iPhone របស់ខ្លួនឲ្យមើលទៅរលោង និងស្អាតជាងរាល់បណ្ដាស្មាតហ្វូន Android ដទៃទៀត។ ដូចនេះ មនុស្សជាច្រើនសម្រេចចិត្តក្នុងការជ្រើសរើសប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple ជាជាងក្រុមហ៊ុនដទៃទៀតដោយសារតែវាមានគុណភាពខ្ពស់ និងជាប្រេនដែលល្បីផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ thecoverage

COMMENTS