គ្រោះថ្នាក់មើលមិនឃើញមែន អ្នកបើកបររថយន្តម្នាក់បិះអស់ជីវិត ដោយសារបង្គោលភ្លើង

ប្រទេសចិន ៖ បើទោះបីជាមានការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ តែនៅតែមានរឿងចៃដន្យមួយចំនួនដែលយើងមិនអាចដឹងមុនអោយនាំគ្រោះថ្នាក់មកដល់ខ្លួនយើងបាន។ ប្រភពព័ត៌មានរបស់ចិនបានរាយការណ៍ពីករណីរន្ធត់មួយដែលបានកើតឡើង ធ្វើអៅយបុរសជាម្ចាាស់រថយន្តម្នាក់សឹងតែបាត់បង់ជីវិត។ រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវហ្សូហៃ ខេត្តក្វាងទុង បុរសម្នាក់បានបើករថយន្តទំនើបមួយគ្រឿងតាមធម្មតាស្រាប់តែបង្គោលដែកយ៉ាងធំមួយបានដួលរលំមកស្របពេលគ្នាតែម្តង។

ក្បាលខាងមុខរបស់រថយន្តត្រូវបានបង្គោលដ៏ធំនេះសង្កត់បង្ករអោយខូចខាតយ៉ាងធ្ងន់ធ្ងរ តែជាសំណាងដែរដែលអ្នកបើកបរម្នាក់នេះមិនជាមានគ្រោះថ្នាក់ធ្វីធ្ងន់ធ្ងរ។ បន្ទាប់ពីត្រូវបានបង្គោលដ៏ធំបែបនេះដួលសង្កត់ខណៈពេលដែលរថយន្តរបស់គាត់មកដល់ល្មម អ្នកបើកបរបានវារឡើងមកអង្គុយនៅឆ្នែកខាងលើនៃរថយន្តដើម្បីស្វែងរកអ្នកជួយ។ ព្រោះបើទោះបីជាវាមិនបានបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងដល់គាត់ តែវាបានធ្វើអោយផ្នែកឆ្អឹងកជើងខាងស្តាំបស់គាត់មានភាពឈឺចាប់រនិងកំរើកមិនបាន។ ហើយករណីដួលរលំនៃបង្គោលដ៏ធំនេះកំពុងតែត្រូវបានប៉ូលីស ធ្វើការស្រាវជា្រវនិងស៊ើបអោយបានច្បាស់ពីមូលហេតុរបវស់វាអោយបានជាក់លាក់៕



ប្រភព ៖ sanook

COMMENTS