មិនជឿកុំប្រមាថ! កញ្ញាឯក Bridgestone បកស្រាយថាត្រូវកំរោលចូលទើបលោតពីលើអាគារជាន់ ទី១២ សំណាងល្អមិនប៉ះពាល់ដល់អាយុជីវិត (មានវីដេអូ)

អស់រយៈពេលជាង ២ខែ មកហើយដែលករណីកញ្ញាឯកសំបកកង់រថយន្ត Bridgestone ឈ្មោះ ហាស់ ឌីជូរលីន បានធ្លាក់ពីជាន់ទី១២ នៃខុនដូមួយកន្លែង ក្នុងរាជធានីភ្នំពេញ ប៉ុន្តែសំណាងល្អធ្លាក់មកក្រោមចូលក្នុងអាងទឹក បណ្តាលឲ្យរងរបួសធ្ងន់តែប៉ុណ្ណោះ ដោយសព្វថ្ងៃកញ្ញាកំពុងសំងំព្យាបាលរបួសនៅគេហដ្ឋានរបស់ខ្លួន ។ ក្នុងនោះផងដែលលោក អុឹម ជីវា ក៏បានធ្វើការសំភាសន៍និងសួរសុខទុក្ខកញ្ញា ហាស់ ឌីជូរលីន  ជាថ្មីដើម្បីឲ្យមានការបកស្រាយច្បាស់លាស់ ដើម្បីឲ្យមហាជនបាត់នូវចំងល់ព្រោះតែមានការសង្ស័យថាកញ្ញាឯក Bridgestone រូបនេះបានប្រើប្រាស់ថ្នាំ ឬមានវិបត្តិស្នេហា ទើបហ៊ានលោតពីលើអាគារជាន់ ទី១២ សំណាងល្អមិនប៉ះពាល់ដល់អាយុជីវិត ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

COMMENTS