មិត្តហ្វូនបន្តសកម្មភាពមនុស្សធម៌ដល់ខេត្ត ត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដូចជារៀងរាល់ខែក្រុមហ៊ុនមិត្តហ្វូនតែងតែចាត់ចែងក្រុមការងាររបស់ខ្លួនក្នុងការសហការជាមួយនឹង​ក្រុម​ការងារ​ ​ក្រុ​ម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​ «TYDA»​ ​ក្នុងគោលបំណងទៅពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ប្រជា​ពលរដ្ឋ​ដល់​មូលដ្ឋានដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេស ហើយថ្មីៗនេះកម្មវិធីមនុស្សធម៍នេះបានបន្តដំណើរបេសកម្មរបស់ខ្លួនជាបន្តទៀតដែលស្ថិតនៅ​ក្នុង ភូមិមេមង ឃុំ​មេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាល​ពីថ្ងៃសៅរ៍ ទី​១៤ ខែតុលា ឆ្នាំ​២០១៧។
នៅក្នុង​​​សកម្មភាព​ដ៏​ថ្លៃ​ថ្លាដើម្បី​គាំទ្រ​អំពើ​មនុស្ស​ធម៌របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ដ​ TYDA យ៉ាង​សស្រាក់​សស្រាំ​ ​ក្រុម​ការងារ​មិត្ដហ្វូន​ទាំងអស់​បាន​បំពេញ​ភារកិច្ច​ដោយ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ព្រោះ​ប្រាថ្នា​​​ជួយ​លើក​ស្ទួយ​សុខុមាលភាព និង​យល់​អំពី​​ទុក្ខ​ធុរៈរបស់​​ប្រជា​ពលរដ្ឋ​​នៅ​តាម​តំបន់​ដាច់​ស្រយាល​​ ក៏​ដូច​ជា​អតិថិជន​មិត្ដហ្វូន​ទូទាំង​ប្រទេស​។

នៅថ្ងៃបេសកម្មនេះដែរប្រជាពលរដ្ឋសរុបទាំងអស់ចំនួន ៤,៦០៩នាក់ ​បានមកទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺដោយឥតគិតថ្លៃ​ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេច​តេជោ និងក្រុមហ៊ុនមិត្តហ្វូន។
ប្រជាពលរដ្ឋដែលបានទទួលសេវាព្យាបាលដោយឥតគិតថ្លៃនេះបានសំដែងនូវអារម្មណ៍សប្បាយរីករាយឥតឧបមា ដែលក្រុមការងារគ្រូពេទ្យគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេច​តេជោបានសហការជាមួយនិងក្រុមហ៊ុនមិត្តហ្វូនបានមកចុះផ្តល់ជូននូវសេវាព្យាបាលសុខភាពដោយឥតគិតថ្លៃ ព្រមទាំងប្រកបទៅដោយវិជ្ជាជីវៈ និងស្នាមញញឹមយ៉ាងកក់ក្តៅទៅដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំនេះ។

តាមទិន្និន័យសរុបដែលរួមមានចាប់តាំងពីដើមឆ្នាំ២០១៧ សកម្មភាពមនុស្សធម៍មួយនេះបានចុះទៅពិនិត្យព្យាបាលប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុងសរុប ៥៤,៤០៦ នាក់រួចហើយ។
ក្រុមហ៊ុនមិត្តហ្វូនជាប្រតិបត្តិការទូរគមនាគមន៍ដ៏ធំជាងគេក្នុងការគាំទ្រសកម្មភាពមនុស្សធម៍ជាច្រើន តាំងពីខ្លួនបានចាប់ផ្តើមប្រតិបត្តិនៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩។ មិត្តហ្វូនក៏ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលបានចូលរួមចំណែកទីផ្សារច្រើនជាងគេផងដែរនៅក្នុងការបើកអាជីវកម្មរបស់ខ្លួននេះ៕

 

COMMENTS