នេះគឺជាស្មាតហ្វូន 5G ដំបូងបង្អស់លើពិភពលោក!

ជាការពិតណាស់ សម្រាប់ក្រុមហ៊ុន Qualcomm កាន់តែបោះជំហានយ៉ាងធំហើយទៅកាន់បច្ចេកវិទ្យា 5G ហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុនក៏បានសាកល្បងលើការបង្កើតបន្ទះឈីប 5G ដំបូងដែលដំណើរការលើស្មាតហ្វូនផងដែរ។ ទាក់ទងទៅនឹងស្មាតហ្វូននោះនឹងត្រូវបានប្រកាសចេញលក់នាឆ្នាំក្រោយ ប៉ុន្ដែសម្រាប់ពេលបច្ចុប្បន្នក្រុមហ៊ុនកំពុងឈរលើការធ្វើតេស្តសាកល្បងនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តសាកល្បងនេះត្រូវបានធ្វើឡើងក្នុងបន្ទប់ពិសោធន៍របស់ក្រុមហ៊ុន Qualcomm ទីក្រុង San Diego ហើយស្មាតហ្វូននោះពិតជាដំណើរការបានយ៉ាងល្អដោយប្រើចំនួន 100MHz កំណាត់នៃវិសាលគម 28GHz។ នៅពេលដែលមានប្រេកង់ពេញលេញនៃប្រព័ន្ធ 5G បន្ទះឈីបនឹងមានលទ្ធភាពទទួលបានល្បឿនប្រហែល 5GB ដែលនេះគឺជាកម្រិតធំជាងគេនៃល្បឿនអ៊ីនធឺណិត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Qualcomm បានលើកឡើងថា បណ្ដាញអ៊ីនថឺណេត 5G នឹងបន្ដធ្វើតេស្តសាកល្បងរហូតដល់ឆ្នាំ2018 ហើយចាប់ផ្ដើមបើកឲ្យប្រើប្រាស់ចាប់ពីឆ្នាំ2019 ទៅ។

Fu

ខ្មែរណូត

ប្រភព៖ bgr

COMMENTS