គួរឲ្យតក់ស្លុតណាស់!! អ្នកភូមិភ័យរត់ប្រាសអាយុ ក្រោយពីបំពង់បង្ហូរឧស្ម័នផ្ទុះឆាបឆេះសម្លាប់មនុស្ស​​​ ៨នាក់ មូលហេតុនៃការផ្ទុះគឺដោយសារ…

ចិន៖ នេះគឺជាពេលដ៏គួរឲ្យតក់ស្លុតមួយ បណ្ដាលឲ្យអ្នកភូមិជាច្រើននាក់រត់ប្រាសអាយុរៀងខ្លួន ក្រោយពីបំពង់ឧស្ម័នធម្មជាតិមួយបានផ្ទុះសម្លាប់មនុស្ស ៨នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀត។ នៅក្នុងវីដេអូបានបង្ហាញឲ្យឃើញពីអណ្ដាតភ្លើងដែលឆេះសន្ធោរសន្ធៅ ខណៈដែលអ្នកភូមិក្មេងចាស់ រត់ប្រសាចទាំងភិតភ័យចេញពីភាពចលាចល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានឲ្យដឹងថា គ្រោះថ្នាក់នេះត្រូវបានបង្កឡើង ខណៈពេលដែលភ្លៀងធ្លាក់ខ្លាំង
បណ្តាលឲ្យមានការបាក់ដីដែលជាហេតុធ្វើឲ្យមានការខូចខាតបំផ្លាញទៅដល់បំពង់បង្ហូរប្រេងដែលកំពុងដំណើរការដោយសាជីវកម្មប្រេងកាតជាតិ China National Petroleum Corporation ។ បំពង់បង្ហូរប្រេងនេះមានផ្ទុកនូវសារធាតុងាយនឹងមានបញ្ហា ក្រោយពីវាលេចធ្លាយ ក៏ឆាបឆេះឡើងតែម្ដងកំឡុងម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) ធ្វើឲ្យប្រជាជនដែលនៅក្បែរៗនោះជម្លៀស
ខ្លួនចេញពីអគ្គីភ័យដ៏សាហាវនេះ។
ក្រុមពន្លត់អគ្គីភ័យចំនួន 14 ក្រុម រួមជាមួយអ្នកពន្លត់អគ្គីភ័យជាច្រើននាក់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីធ្វើការជួយ
សង្គ្រោះ និងទប់ស្កាត់ពន្លត់អណ្ដាតភ្លើងនៃការផ្ទុះ។ ទោះជាយ៉ាងណា  របាយការណ៍បានឱ្យដឹងថាអ្នកស្រុកនៅសង្កាត់ Shazi  ភូមិ Xiaozhai ត្រូវបានជម្លៀសចេញរួចរាល់អស់ហើយ។

អាជ្ញាធរមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណនៃជនរងគ្រោះដោយសារការផ្ទុះនេះនៅឡើយទេ គ្រាន់តែនិយាយថាជនរងគ្រោះដែលមានស្ថានភាពធ្ងន់ធ្ងរ ឥឡូវនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ រីឯ ការសើុបអង្កេតបន្ថែមលើបញ្ហានេះកំពុងដំណើរការ៕ ចុចចូលមើលវីដេអូខាងក្រោម៖

ប្រភព៖ Mirror

COMMENTS