កីឡាករពីររូបដែលមិនបានទៅលេង World Cup បានជួយឲជម្រើសជាតិអាល្លឺម៉ង់យកឈ្នះ Peru យប់មិញ

ការប្រកួតយប់មិញគឺជាការប្រកួតដ៏ពិសេសមួយសម្រាប់លោក Jochim Low ដែលជាការប្រកួតទី 167 លើករបស់គាត់ដែលដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលស្មើនឹងកំណត់ត្រារបស់លោក Sepp Herberger។

ការប្រកួតមិត្តភាពបានចាប់ផ្តើមមិនល្អសម្រាប់ម្ចាស់ជើងឯក World Cup 2014 នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយអាល្លឺម៉ង់បានបង្ហាញពីស្មារតីប្រយុទ្ធយ៉ាងល្អនិងតាមស្មើត្រឹមតែបីនាទីប៉ុណ្ណោះ។ រហូតមកដល់នាទីទី 85 កីឡាករ Nico Schulz ក៏បានរកគ្រាប់បាល់ជ័យជម្នះឲអាល្លឺម៉ង់ក្នុងលទ្ធផល 2-1។

លោក Low នៅតែទទួលបន្ទុកជាគ្រូបង្វឹករបស់អាល្លឺម៉ង់ហើយគ្រាប់បាល់២គ្រាប់ដែលស៊ុតបញ្ចូលទីរបស់កីឡាករ Brandt និង Schulz ដែលមិនបានទៅលេងការប្រកួត World Cup នៅប្រទេសរុស្ស៊ីនោះលោក Low បាននិយាយថានេះជាសម័យកាលថ្មីមួយសម្រាប់ Die Mannschaft(ជម្រើសជាតិអាល្លឺម៉ង់)។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Marca