ពិតជាគួរអោយសរសើរមែន ! តែដោយសារស្រលាញ់ការសិក្សាពេក ស្រ្តីម្នាក់សុខចិត្តមកអង្គុយធ្វើរឿងបែបនេះនៅតាមដងផ្លូវតាមដងផ្លូវនៅពេលយប់

ប្រទេសចិន ៖ ការសំរាប់អ្នកស្រលាញ់ការសិក្សាខ្លាំងមិនមានអ្វីដែលដែលអាចរារាំងគេបាននោះទេ បើទោះបីជាអ្នកខ្លះមានបញ្ហាជីវភាពក៏ដោយក៏ពួកគេស្វែងរកវិធីផ្សេងដើម្បីបន្តការសិក្សាទៀតដែរ។ ប្រភពព័ត៌មានរបស់ចិនមួយបានរាយការណ៍ពីករណីគួរអោយសរសើរមួយ ដែលមកស្រ្តីម្នាក់ប្រើប្រាស់ភ្លើងនៅតាមដងផ្លូវដើម្បីមើលមេរៀនរបស់នាងជារៀងរាល់យប់។ រឿងរ៉ាវនេះត្រូវគេយកមកចែករំលែកក្នុងបណ្តាញសង្គមនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្រ្តីម្នាក់តែងតែយកប្រើប្រាស់ពន្លឺភ្លើងតាមដងផ្លូវ ដើម្បីអានសៀវភៅមេរៀន និង ធ្វើកិច្ចការដែលគ្រូបានដាក់អោយ។

ដោយសារតែការចង់សន្សំសំចៃភ្លើងក្នុងផ្ទះរបស់ខ្លួន នាងតែងតែមកអានសៀវភៅនិងធ្វើលំហាត់ជារៀងរាល់ម៉ោង៧យប់នៅតាមដងផ្លូវហ្សេងចូវ ខេត្តហឺណាន ។ ប្រភពបានបញ្ជាក់ថាស្រ្តីម្នកា់នេះជាសិស្សដ៏ល្អម្នាក់នៅក្នុងថ្នាក់ នាងតែងតែព្យាយាមធ្វើគ្រប់កិច្ចការដែលគ្រូដាក់អោយបើទោះបីជាជីវភាពគ្រួសាររបស់នាងមានភាពពិបាកបន្តិចក៏ដោយ ហើយនាងនឹងត្រៀមខ្លួនក្នុងការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាហវិទ្យាល័យ Qing Hua ក្នុងពេលឆាប់ៗនេះហើយ៕


ប្រភព ៖ sanook

COMMENTS