ស្ងាត់ៗក្រុមហ៊ុន Huawei បង្ហោះវីដេអូដល់ទៅ 3ដើម្បីអួតពីសមត្ថភាពរបស់កំពូលស្មាតហ្វូនត្រកូល Mate 10 របស់ខ្លួន

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Huawei បានណែនាំកំពូលស្មាតហ្វូនរបស់ខ្លួនរហូតដល់ទៅ 3ម៉ូដែលឯណោះក្នុងទីក្រុង Munich ដូចជា Huawei Mate 10, Huawei Mate 10 Pro និង Huawei Mate 10 Porsche Design។ ស្មាតហ្វូនទាំង 3នេះសុទ្ធសឹងតែជាម៉ូដែលកំពូល ហើយមានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះក្នុងកម្រឹត Aperture f/1.6 ដូចគ្នាថែមទៀត។ លើសពីនេះទៅទៀត សម្រាប់បន្ទះឈីបគឺត្រូវបានបំពាក់ដោយប្រភេទ Kirin 970 ដែលក្រុមហ៊ុន Huawei លើកឡើងថា ជាបន្ទះឈីបដំបូងរបស់ក្រុមហ៊ុនដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI។

មួយថ្ងៃបន្ទាប់ពីការប្រកាស ក្រុមហ៊ុន Huawei បានបង្ហោះវីដេអូដល់ទៅ 3ឯណោះ ហើយក្នុងវីដេអូទាំងនោះក៏មានបង្ហាញពីលក្ខណៈពិសេសមួយចំនួននៃត្រកូល Mate 10 ផងដែរ។

សម្រាប់វីដេអូទី1 គឺផ្ដោតសំខាន់ទៅលើថាមពលថ្មដែលមានទំហំរហូតដល់ទៅ 4,000mAhឯណោះ ភ្ជាប់មកជាមួយនឹងបន្ទះឈីបថ្មីផងដែរ។ ស្របពេលជាមួយនឹងវីដេអូត្រូវបានបង្កើតឡើងដោយល្អឥតខ្ចោះ ក្រុមហ៊ុន Huawei ក៏មានបង្ហាញពីសមត្ថភាព “ultimate photography” របស់កាមេរ៉ាភ្លោះដែលមានកម្រឹត Aperture f/1.6 ផងដែរ។ ខាងក្រោមនេះគឺជាវីដេអូទី1 ដែលក្រុមហ៊ុន Huawei បានដាក់ចំណងជើងឲ្យថា “This is not a smartphone, this is an intelligent machine”។

សម្រាប់វីដេអូទី2 នេះគឺមានបង្ហាញពីសមត្ថភាពនៃការចាក់តន្ត្រីដ៏អស្ចារ្យ និងទស្សនីយភាពនាពេលអនាគតលើកំពូលស្មាតហ្វូន។ ទាក់ទងទៅនឹងកញ្ចក់ lens របស់កាមេរ៉ាទាំងពីរគឺប្រភេទ SUMMILUX-H របស់ក្រុមហ៊ុន Leica។ សម្រាប់បន្ទះឈីបប្រភេទ Kirin 970 គឺត្រូវបានក្រុមហ៊ុនហៅថា បន្ទះឈីប AI ហើយក្រុមហ៊ុន Huawei បានសន្យាថា បន្ទះឈីបនេះនឹងនៅតែដំណើរការបានល្អរហូតដល់ទៅរយៈពេល 18ខែឯណោះ។

ទាក់ទងទៅនឹងបច្ចេកវិទ្យា SuperCharge ក៏ត្រូវបានបង្ហាញក្នុងវីដេអូដែរ ហើយមានភ្ជាប់មកជាមួយនឹង AI scene និងមុខងារស្គាល់វត្ថុថែមទៀត។ មិនតែប៉ុណ្ណោះ វិមាត្ររបស់កំពូលស្មាតហ្វូនគឺ 18:9 ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺ ត្រកូល Mate 10 មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាមិនចូលទឹក និងធូលី IP67 ផងដែរ។

សម្រាប់វីដេអូទី3 នេះគឺបង្ហាញពីភាពជាដៃគូរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន Porsche។ ក្រុមហ៊ុនទាំងពីរនេះបានចូលរួមក្នុងការហការលើការផលិតរថយន្ដរបស់ប្រទេសអាល្លឺម៉ង់ និងភ្ជាប់មកលើស្មាតហ្វូនជាមួយនឹងការរចនាពិសេសទាំង “ultimate performance” និង “ultimate design”។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS