” បើសិនជាគ្មានអូន បងសុខចិត្តស្លាប់! ហេតុអីបងតេមិនលើក? អូនមិនសូវគិតពីបង បងសូមលាអូនហើយ សូមអូនកុំយំ ចាំជាតិក្រោយចាំយើងជួបគ្នា! “

ព្រៃវែង៖ បុរសម្នាក់បានធ្វើអត្តឃាតដោយលេបថ្នាំនិងចងកសម្លាប់ខ្លួនបន្ទាប់ពីអោយឪពុកម្តាយចូលស្តីដណ្តឹងនារីដែលខ្លួនស្រលាញ់រួចហើយតែខាងស្រីមិនទាន់អោយចម្លើយ ដោយចាំយូរពេកទើបបញ្ចប់ជីវិតខ្លួនុំេងតែម្តង។​ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពពត៌មានបានអោយដឹងថា មុនពេលសម្លាប់ខ្លួន ជនរងគ្រោះបានផ្ញើសារទៅប្រាប់នារីដែលខ្លួនស្រលាញ់ថា ” បើសិនជាគ្មានអូន បងសុខចិត្តស្លាប់! ហេតុអីបងតេមិនលើក? អូនមិនសូវគិតពីបង បងសូមលាអូនហើយ សូមអូនកុំយំ ចាំជាតិក្រោយចាំយើងជួបគ្នា! ” ហើយនារីនោះបានតបវិញថា  ” ខ្ញុំកំពុងតែមានទុក្ខ គ្រួសារឈឺច្រើនគ្នា ” មួយសន្ទុះក្រោយមកស្រាប់តែបុរសរងគ្រោះបានផ្ញើរូបថ្នាំមួយទូកដៃ ហើយនិយាយថា ” លាហើយ! ” ទើបបុរសនោះលេបថ្នាំសម្លាប់ខ្លួន និងយកខ្សែភ្លងមកចង.កនឹងធ្នឹមផ្ទះស្លាប់តែម្តង។

បុរសអភ័ព្វស្នេហ៍ខាងលើត្រូវបានគេស្គាល់ឈ្មោះថា ចូច សីហា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅធ្វើកោសល្យវិច្ច័យលើសាកសព និងបញ្ជាក់អោយដឹងថា​ជនរងគ្រោះពិតជាស្លាប់ដោយការធ្វើអត្តឃាតពិតមែន មិនមានពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីផ្សេងនោះទេ។ សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS