ស្ត្រីមានផ្ទៃពោះម្នាក់ត្រូវក្រុមចោរឆក់កាបូបស្ពាយបណ្តាលអោយដួលម៉ូតូរងរបួសជើង

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ត្រូវក្រុមចោរ២នាក់ធ្វើសម្មភាពឆក់កាបូបស្ពាយមិនបានសម្រេចតែដួលម៉ូតូរងរបួសជើង ចំណែកក្រុមចោររត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ស្ថិត ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅចមណុចមុខផ្សារបាយ័ន្ត តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមសម្តិរបស់ស្រ្តីជនរងគ្រោះបានអោយដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូធូដេយ ពណ៌ក្រហម ចេញពីពិនិត្យផ្ទៃពោះ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកធ្វើសកម្មភាពឆក់កាបូបស្ពាយពីគាត់តែមុនបានសម្រេចបណ្តាលអោយគាត់ដួលម៉ូតូរងរបួសជើង ហើយនាំគ្នាជិះគេចខ្លួនបាត់អស់ដោយសុវត្ថិភាព៕

 

COMMENTS