ក្រុមហ៊ុន Samsung៖ មុខងារ S Pen ដែលមានស្រាប់លើកំពូលស្មាតហ្វូន Galaxy Note 8 គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ

មិនទាន់ពីរខែផង ដែលកំពូលស្មាតហ្វូន Galaxy Note 8 បានចូលមកក្នុងទីផ្សារ ប៉ុន្ដែក្រុមហ៊ុន Samsung បានត្រៀមខ្លួនជាស្រេចជាមួយនឹងម៉ូដែលបន្ទាប់ទៀតរួចបាត់ទៅហើយ។ ទោះជាយ៉ាងណា វាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលអ្វីនោះទេ ព្រោះក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ តែងអភិវឌ្ឍន៍បច្ចេកវិទ្យាខ្លួនពីមួយម៉ូដែល ទៅមួយម៉ូដែល។

យោងតាមលោក BJ Kang ប្រធានក្រុមផ្នែកគម្រោងការរបស់ក្រុមហ៊ុន Samsung Electronics បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនបានសម្រេចចិត្តក្នុងការចាប់ផ្ដើមធ្វើការលើជំនាន់ថ្មីនៃត្រកូល Note ឲ្យបានកាន់តែឆាប់ កាន់តែល្អបើទោះជាទើបតែប្រកាសចេញលក់ Galaxy Note 8 ជាសាធារណៈមិនបានប៉ុន្មានក្ដី។ លោក Kang បានបន្ដថា វិស្វកររបស់ក្រុមហ៊ុន Samsung កំពុងសិក្សារស្រាវជ្រាវ និងព្យាយាមបន្ថែមមុខងារថ្មីៗទៀតលើ S Pen។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឹ ក្រុមហ៊ុននេះមានបំណងចង់ឲ្យត្រកូល Note ខ្លួនក្លាយជាកំពូលស្មាតហ្វូនដែលមានមុខងារច្រើន និងអស្ចារ្យជាងគេលើពិភពលោក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung តែងប្រកាន់ខ្ជាប់នូវពាក្យមួយម៉ាត់ថា “រក្សាតម្រូវការរបស់អ្នកប្រើប្រាស់”។ ដូចនេះ សម្រាប់កំពូលស្មាតហ្វូន Galaxy Note 9 ត្រូវតែមានអ្វីដែលថ្មី និងពិសេសដើម្បីតម្រូវចិត្តអតិថិជន។ ទោះជាយ៉ាងណា សម្រាប់គម្រោងរបស់ក្រុមហ៊ុន Samsung គឺមានហើយ ពោលគឺនៅខ្វះតែការអភិវឌ្ឍប៉ុណ្ណោះ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS