ពិតជាគួរអោយអាណិតមែន ! លោកតាអនាថាដើរត្រាច់ចរគ្រប់ទីកន្លែងម្នាក់ ត្រូវបានជនខិលខូចបោកប្រាស់ហើយថែមទាំងវាយរហូតក្លាយជាបែបនេះទៀត

បរទេស ៖ វាជារឿងពិបាកខ្លាំងណាស់សំរាប់មនុស្សចាស់ប្រសិនបើគាត់ឈានចូលទៅក្នុងវ័យចំណាស់ តែមិនទទួលបានការមើលថែរក្សាពីសំណាក់កូនចៅនោះ។ ប្រភពព័ត៌មានរបស់បរទេសមួយបានរាយការណ៍ពីករណីរំជួលចិត្តមួយ ដែលបុរសចំណាស់ម្នាក់ដេកអត់ឃ្លាននៅតាមផ្លូវថែមទាំងត្រូវគេធ្វើបាបទៀត។ បើតាមសម្តីរបស់ស្រ្តីដែលបានជួយលោកតាម្នាក់នេះបានអោយដឹងថានាងបានឃើញគាត់អង្គុយម្នាក់ឯងនៅក្នុងហាងលក់អាហារមួយកន្លែង ដោយសារតែរូបរាងនិងសម្លៀកបំពាក់របស់គាត់គ្មាននរណម្នាក់ក្នុងហាងនោះចាប់អារម្មណ៍សួរនាំគាត់នោះទេ។ ស្រ្តីបានបន្តថាគាត់បានឃើញលោកតាម្នាក់នេះអង្គុយបែបនេះអស់រយៈពេលជាច្រើនម៉ោង នាងរៀបនឹងបើករថយន្តចេញទៅហើយតែមិនអស់ចិត្តនឹងរឿងរ៉ាវនេះនាងក៏បានចុះពីរថយន្តដើរសំដៅទៅរកគាត់។

នាងបានសុំរួមតុជាមួយគាត់ហើយបានសួរនាំរឿងរ៉ាវដែលនាំអោយគាត់មកអង្គុយនៅទីនេះរាប់ម៉ោង គាត់បាននិយាយថាគាត់ពិតជាឃ្លានខ្លាំងណាស់តែក្នុងខ្លួនរបស់គាត់មិនមានប្រាក់នោះទេ។ ដោយភាពអាណិតស្រ្តីនាំបាននាំលោកតាកំសត់ទៅផ្ទះរបស់ខ្លួនហើយបានរកសម្លៀកបំពាក់ដែលត្រូវនឹងគាត់អោយគាត់ស្លៀកពាក់ ថែមទាំងបានចម្អិនអាហារសំរាប់គាត់ទៀតផង។ បើទោះបីជានាងបានផ្តល់អោយគាត់នៅចំណីអាហារនិងសម្លៀកបំពាក់ហើយក៏ដោយក៏គាត់នៅមើលទៅមានអាការៈប្លែកៗ នាងក៏សម្រេចចិត្តនាំគាត់ទៅមន្ទីពេទ្យ គ្រូពេទ្យបានប្រាប់ថាលោកតាម្នាក់នេះប្រហែលើជាត្រូវបានគេវាយដំ គាត់មានរបួសយ៉ាងធ្ងន់ធ្ងនៅត្រង់ផ្នែកឆ្អឹងក និង ឆ្អឹងជំនីរបស់គាត់ គាត់ត្រូវការវះកាត់។ ស្រ្តីម្នាក់នេះបានព្យាយាមសួរលោកតាកំសត់នោះទើបដឹងថាគាត់ត្រូវបានជនមិនស្គាល់មុខបោកប្រាស់យកទ្រព្យសម្បតិដែលមានជាប់នឹងខ្លួន រួមទាំងវាយធ្វើបាបគាត់ទៀតផង។ បន្ទាប់ពីដឹងរឿងនេះតស្រ្តីម្នាក់នេះបានយករឿងរបស់លោកតាម្នាក់នេះទៅចែករំលែកក្នុងបណ្តាញសង្គម មានមនុស្សជាច្រើនបានរួមជួយជាប្រាក់ដល់លោកតាម្នក់នេះដើម្បីអោយគាត់ទទួលបានការវះកាត់៕


ប្រភព ៖ kapook

COMMENTS