ISIS កាត់ដៃបុរសម្នាក់ ព្រោះតែបានប្រព្រឹត្តិផ្ទុយនឹងច្បាប់សាសនា

ក្រុម ISIS ត្រូវបានគេមើលឃើញថា ជាក្រុមឥស្លាមជ្រុលនិយមមួយដែលធ្វើការកាប់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃដោយគ្មានញញើតដៃទាល់តែសោះ។ ក្រុមនេះមិនត្រឹមតែមានឥរិយាបថសាហាវព្រៃផ្សៃជាមួយនឹងក្រុមផ្សេងនោះទេ​ សូម្បីតែមនុស្សដែលនៅក្នុងក្រុមសាសនាជាមួយគ្នាក៏ពួកគេអនុវត្តច្បាប់យ៉ាងព្រៃផ្សៃដែរ ប្រសិនបើជាអ្នកណាម្នាក់បានប្រព្រឹត្តិខុសពីច្បាប់នៃសាសនាមួយនេះ។

ជាក់ស្តែងពេលថ្មីៗនេះក្រុម ISIS បានកាត់ទោសសមាជិករបស់ខ្លួនម្នាក់ដោយកាត់ប្រអប់ដៃចោល ព្រោះតែរូបគេបានលួចទ្រព្យសម្បត្តិអ្នកដទៃ។ បើតាមរូបភាពដែលក្រុម ISIS បានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិតបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសអេហ្ស៊ីប ហើយរូបភាពទាំងនោះបានបង្ហាញឲ្យឃើញថា មានបុរសម្នាក់ត្រូវបានគេយកមកកាត់ទោស នៅចំពោះមុខសកម្មជនក្រុម ISIS ជាច្រើននាក់។ តាមរយៈរូបភាព គេបានឃើញក្រុម ISIS ប្រើប្រាស់កំបិតកាត់ចំកដៃបុរសម្នាក់ ហើយពួកគេបាននិយាយថា នេះជាកាត់ទោសអ្នកដែលមានប្រព្រឹត្តិផ្ទុយពីច្បាប់របស់ពួកគេ៕

ភក្តី

ប្រភព៖ dailymail

COMMENTS