ចោរឆក់អស់លក្ខណ៍ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពីឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច

បាត់ដំបង៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់កាលពីវេលាម៉ោង៣រសៀល  ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខមន្ទីរបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ខុន សាវឿ​ត អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ សុខ សំណាង អាយុ២៥ឆ្នាំ មុខរបរអ្នកលក់បាយ ត្រូវបានជនសង្ស័យឈ្មោះ សុិន វ៉ាន់ណុយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងឈើ ធ្វើសកម្មភាពឆក់កាបូបមានលុយចំនួន២២មុឺនរៀល តែត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា ចាប់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការជាបន្តតាមនីតិវិធី៕

COMMENTS