នារីម្នាក់សុខចិត្តដាក់ដេញថ្លៃលក់ព្រហ្មចារីខ្លួនឯងតាមអនឡាញ ដើម្បីយកប្រាក់ទិញ iPhone 8 (មានវីដេអូ)

ចិន៖ នារីម្នាក់បានប្រកាសដាក់ដេញថ្លៃព្រហ្មចារីរបស់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណិតក្នុងតម្លៃ ៣,០០០ ដុល្លារ តែចុងក្រោយនាងបានទទួលមកវិញនូវមេរៀនមួយក្នុងជីវិតរបស់នាង។ នារីដែលមានអាយុត្រឹមតែ១៧ឆ្នាំរូបនេះមានឈ្មោះថា Xiao Chen។ សេចក្តីប្រកាសដាក់លក់ភាពបរិសុទ្ធរបស់នាង ត្រូវបានប្រទះឃើញដោយក្រុមអ្នកសរសេរប្លក់ (Blog) តាមប្រព័ន្ធអ៊ីនធឺណិតមួយក្រុម ហើយពួកគេក៏បានណាត់ជួបនាង ដើម្បីធ្វើការសម្ភាសន៍ និងយករឿងនេះទៅចុះផ្សាយបន្តនៅក្នុងវេបសាយរបស់ពួកគេ។

ក្នុងកិច្ចសម្ភាសន៍នាងបានឲ្យដឹងថា នាងឃើញមិត្តភក្តិនាងទៅដេកជាមនុស្សប្រុស ហើយអាចរកលុយបានយ៉ាងស្រួល ដូចនេះនាងចង់បានលុយ​ដ៏ស្រួលនេះដែរ ដើម្បីទៅទិញទូរស័ព្ទ iPhone 8 ដូចមិត្តភក្តិនាង។ បុរសម្នាក់បានយល់ព្រមផ្ដល់ប្រាក់ឲ្យនាង ដើម្បីទិញភាពបរិសុទ្ធរបស់នាង។ បុរសម្នាក់នោះមានឈ្មោះថា Nana អាយុ២១ឆ្នាំ ហើយបុរសម្នាក់នោះបានឲ្យលុយកក់ទៅនាង៨០ដុល្លារ និងបានកំណត់ថ្ងៃ និងសណ្ឋាការដើម្បីទៅជួបនារីម្នាក់នោះ។ ពេលថ្ងៃកំណត់បានមកដល់ នារីម្នាក់នោះបានទៅរង់ចាំនៅក្នុងបន្ទប់រួចជាស្រេច ស្រាប់ពេលនោះមានបុរស៣នាក់បានដើរចូលក្នុងបន្ទប់ ហើយក្នុងនោះមានទាំងអ្នកថតកាមេរ៉ាម្នាក់ផង។

បុរសទាំងនោះបាននិយាយថា ពួកគេនឹងរួមភេទជាមួយនាង និងថតវីដេអូទៀតផង។ នារីម្នាក់នោះភ័យខ្លាំងណាស់ និងបានស្រែកយំយ៉ាងខ្លាំង និងសូមអង្វរកុំឲ្យពួកគេថតវីដេអូអី។​ ក្រុមបុរសទាំងនោះបាននិយាយថា ពួកគេចង់សប្បាយ ដូចនេះពួកគេនឹងមិនស្តាប់តាមការអង្វររបស់នាងទេ។ ឮដូចនេះនាងកាន់តែយំខ្លាំងថែមទៀត បន្តិចក្រោយមក បុរសដែលមានឈ្មោះថា Nana បានដើរចូលមក និងនិយាយទៅកាន់នារីម្នាក់នោះទេ កុំយកអនាគតរបស់ខ្លួនមកប្តូរជាមួយនឹងទូរស័ព្ទមួយ​គ្រឿអី ពួកយើងធ្វើដូចនេះគ្រាន់តែចង់បង្ហាញវាពិតមានគ្រោះថ្នាក់ខ្លាំងណាស់ ដែលនាងចង់រកលុយតាមរបៀបនេះ យើងមិនធ្វើអីនាងទេ នាងត្រលប់ទៅវិញចុះ៕

ភក្តី

ប្រភព៖ mirror

COMMENTS