ចេះតែមានតែម្តង ! ដោយសារតែទូរស័ព្ទដៃមួយគ្រឿង ធ្វើអោយស្រ្តីម្នាក់មិនខ្វល់ពីគ្រោះថ្នាក់សម្រេចចិត្តធ្វើរឿងបែបនេះតែសំណាងមានគេឃាត់ទាន់

ប្រទេសចិន ៖ ទូរស័ព្ទដៃមានភាពសំខាន់ខ្លាំងណាស់សំរាប់មនុស្សក្នុងពេលបច្ចុប្បន្ន មនុស្សបានប្រើប្រាស់ទូរស័ព្ទក្នុងការធ្វើរឿងជាច្រើនដោយងាយស្រួលនិងថែមទាំងផ្ទុកនូវឯកសារសំខាន់របស់ខ្លួននៅក្នុងនោះទៀតផង។ ប្រភព​ព័ត៌​​​មានរបស់ចិនបានចុះផ្សាយពីករណីមួយដែលបង្ករជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសាស្រ្តីម្នាក់ព្យាយាមលោតចូលក្នុងទឹកដោយមិនខ្វល់ពីគ្រោះថ្នាក់បន្ទាប់ពីទូរស័ព្ទរបស់នាងធ្លាក់ចូលក្នុងទឹក។ រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ខណៈពេលដែលកំពុងជិះនៅលើទូកកំសាន្តមួយស្រ្តីវ័យក្មេងម្នាក់ព្យាយាមលោតចូលទឹក។ បើតាមប្រភពច្បាស់មួយបានអោយដឹងថានាងនិងមិត្តភក្តិោបានចុចទូរស័ព្ទលេងខណៈពេលកំពុងតែ​ជិះទូក ដោយសារតែប្រហែសទូរស័ព្ទរបស់នាងបានរបូតធ្លាក់ពីដៃចូលទៅក្នុងទឹកនោះ។

បន្ទាប់ពីទូរស័ព្ទធ្លាក់ចូលទៅក្នុងទឹកនាងមានភាពស្លន់ស្លោរយ៉ាងខ្លាំងហើយក៏មិនដឹងថាគួរធ្វើយ៉ាងណានោះទេ តែភ្លាមនោះដែលនាងក៏បានស្ទុះចង់លោតចូលទៅក្នុងទឹកនោះជាមួយទូរស័ព្ទនោះតែត្រូវមិត្តភក្តិឃាត់ទាន់។ ស្រ្តីម្នាក់នោះនៅតែមានះចង់លោតចូលទៅក្នុងទឹកនោះដើម្បីស្វែងរកទូរស័ព្ទរបស់នាងយកមកវិញដោយមិនគិតពីគ្រោះថ្នាក់ គេសន្និដ្ឋានថាប្រហែលក្នុងនោះមានឯកសារសំខាន់ខ្លាំងណាស់ហើយទើបស្រ្តីនេះហ៊ានធ្វើដល់ថ្នាក់នេះ។ អ្នករក្សាសន្តិសុខនៅលើទូកកំសាន្តនេះបានព្យាយាមឃាត់ និងនិយាយបញ្ចុះបញ្ចូលកុំអោយនាងធ្វើនូវរឿងប្រថុយនឹងគ្រោះថ្នាក់បែបនេះ លើសពីនេះក្រុមហ៊ុនទេសចរណ៍ Lam Luang ក៏បានអនុញ្ញាតឱ្យបុគ្គលិកជួយទូរស័ព្ទដៃរបស់នាងផងដែរ។ ទួរស័ព្ទរបស់នាងត្រូវបានគេរកឃើញនៅក្នុងទឹកជម្រៅជាង៧ម៉ែត្រ នាងបានធ្វើការអរគុណយ៉ាងខ្លាំងដល់បុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុននោះតែម្តង៕

ប្រភព ៖ clicknews

COMMENTS