ឃាត់ខ្លួនជនជាតិចិនប្រុសស្រី៦៩នាក់ដែលប្រកបរបរជំរិតទារប្រាក់តាមអុីនធឺណេត

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកណ្តាលបានចុះបង្ក្រាបជនជាតិចិន៦៩នាក់ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមប្រព័ន្ធអុីនធឺណេត ដែលការឃាត់ខ្លួននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅ៦ទៅតាំងផ្សេងគ្នាកក្នុងរាជធានីភ្នំពេញ និង១ទីតាំងក្នុងខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបញ្ជាក់អោយដឹងថា ជនជាតិចិនដែលសមត្ថកិច្ចបានធ្វើការបង្ក្រាបបានសរុបមានចំនួន៦៩នាក់ ក្រោយការឃាត់ខ្លួនត្រូវបានបញ្ជូនទៅការិយាល័យជំនាញដើម្បីធ្វើការសួរនាំបន្ថែម និងចាត់ការតាមនីតិវិធីជាបន្ត។ ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការឆែកឆេរនិងដកហូតបានវត្ថុតាងមួយចំនួនសម្រាប់ធ្វើសកម្មភាពជំរិតទារប្រាក់តាមអុីនធឺណេត៕

 

COMMENTS