ពិតជាក្រុមហ៊ុនអ្នកមានមែន! ជះលុយសង់ Apple Park មិនទាន់អស់ចិត្ត ឥឡូវជះលុយសង់ទីលានកីឡាបាល់បោះអស់រាប់ពាន់លានដុល្លារទៀត!

ជាការពិតណាស់ សម្រាប់អាគារថ្មីរបស់ក្រុមហ៊ុន Apple គឺជិតរួចរាល់ 100ភាគរយហើយ ប៉ុន្ដែយើងសង្កេតឃើញថាក្រុមហ៊ុននេះនៅមិនទាន់អស់ចិត្តក្នុងការចំណាយលុយនៅឡើយទេ ពោលគឺពួកគេគ្រោងនឹងសាងសង់ទីលានកីឡាបាល់បោះបន្ថែមទៀត ដែលមានតម្លៃរហូតដល់ទៅរាប់ពាន់លានដុល្លារឯណោះ។

ស្របពេលជាមួយគ្នានេះដែរ យើងទទួលបានវីដេអូថ្មីមួយទៀតហើយពីលោក Matthew Roberts ដែលជាអ្នកតាមដានគម្រោងការសាងសង់ Apple Park តាំងពីចាប់ផ្ដើមមកម្លេះ។ ហើយសម្រាប់វីដេអូថ្មីដែលថតដោយ Drone នេះគឺបង្ហាញយ៉ាងច្បាស់ថា អាគារថ្មីនេះកាន់តែជិតរួចរាល់មែនទែនហើយ។

នៅក្នុងវីឌីអូនេះអ្នកទស្សនានឹងកត់សម្គាល់ថា ផ្នែកជាច្រើននៅកណ្តាលនៃទីក្រុង Cupertino រដ្ឋ California គឺកំពុងដំណើរការទៅយ៉ាងល្អ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ យើងសង្កេតឃើញមានទីលានកីឡាបាល់បោះ និងកីឡាវាយកូនបាល់បន្ថែមទៀតក៏កំពុងដំណើរការសាងសង់ជិតហើយដូចគ្នា។ ទាក់ទងទៅនឹងទីលានកីឡាទាំងនេះ ត្រូវបានសាងសង់ឡើងដើម្បីឲ្យបុគ្គលិកលេងកំសាន្ដរាល់ពេលទំនេរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានសម្រេចក្នុងការបើកឲ្យអ្នកសារពត៌មានមានឱកាសបានចូលទៅក្នុង Apple Park ពេលដែលក្រុមហ៊ុនធ្វើការណែនាំ iPhone 8 និង iPhone 8 Plus ក្នុង Steve Jobs theater។ ប៉ុន្ដែទោះជាយ៉ាងណា កន្លែងផ្សេងទៀតគឺមិនអនុញ្ញាតឲ្យចូលមើលឡើយ។

ទាក់ទងទៅនឹងតម្លៃសរុបនៃការសាងសង់ Apple Park នេះគឺប្រមាណជា 5ពាន់លានដុល្លារឯណោះ ហើយសម្រាប់ទីលានកីឡាបាល់បោះ និងកីឡាវាយកូនបាល់ក៏ចំណាយអស់ខ្ទង់ពាន់លានដុល្លារដែរ។

Fu

ខ្មែរណូត

ប្រភព៖ cnbc

COMMENTS