ហៅក្មេងស្រីអាយុ១២ឆ្នាំអោយមកកោសខ្យល់អោយហើយចាប់រំលោភរហូតបានសម្រេច!

ប៉ៃលិន៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានសម្រេច កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពពត៌មានពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចអោយដឹងថា មុនកើតហេតុជនសង្ស័យបានហៅជនរងគ្រោះអោយមកកោសខ្យល់អផយនៅតូបលក់បបរមួយកន្លែងក្នុងភូមិឃុំកើតហេតុ លុះកោសខ្យល់រួចស្រាប់តែជនសង្ស័យធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះរហូតបានសម្រេចតែម្តង លុះពេលត្រលប់មកផ្ទះវិញទើបជនរងគ្រោះប្រាប់ម្តាយមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នៅក្នុងភូមិឃុំកើតហេតុដដែល។ ជនសង្ស័យខាងលើមានឈ្មោះ ជី ប៉ាវ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ហ.រ ភេទស្រី​ អាយុ១២ឆ្នាំ អ្នកទាំង២រស់នៅក្នុងភូមិឃុំកើតហេតុ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្នដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

 

 

COMMENTS