ប្រហោងពោះធ្លុង! យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ប្រទេសកាណាដា ហោះបុក Drone បណ្ដាលឲ្យអ្នកជិះភ័យមិនស្ទើរ

កាលពីពេលថ្មីៗនេះ Drone មួយគ្រឿងបានហោះទៅបុកនឹងយន្ដហោះដឹកអ្នកដំណើរមួយ ពីអាកាសយាន្ដដ្ឋានអន្ដរជាតិ Jean Lesage ទីក្រុង Québec បណ្ដាលឲ្យអ្នកដំណើរភ័យស្ទើរបះសក់។ ដោយឡែក នេះគឺជាលើកទីមួយហើយសម្រាប់ប្រទេសកាណាដា ដែលជួបនឹងឧបទ្ទវហេតុបែបនេះ ហើយថ្នាក់ដឹកនាំទីក្រុងក៏បានបញ្ជាក់ផងដែរថា ម្ចាស់ Drone គឺជាអ្នកខុស ព្រោះគេបានហោះហើរលើតំបន់ហាមឃាត់។

ស្របពេលជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី Marc Garneau បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ទាក់ទងទៅនឹងឧបទ្ទវហេតុដែលបានកើតឡើងកាលពីសប្តាហ៍មុនថា៖ “កាលពីថ្ងៃទី12 ខែតុលា ឆ្នាំ2017 កន្លងទៅនេះ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងបានហោះទៅបុកនឹង Drone មួយក្នុងអាកាសយាន្ដដ្ឋានអន្ដរជាតិ Jean Lesage ទីក្រុង Québec។ នេះគឺជាលើកទីមួយហើយ ដែលមានរឿងបែបនេះកើតឡើង ហើយសម្រាប់យន្ដហោះគឺមិនមានខូចខាតអ្វីឡើយ ពោលគឺអាចបន្ដដំណើរទៅមុខ និងចុះចតបានដោយសុវត្ថិភាព។”

គួរបញ្ជាក់ផងដែរថា យន្ដហោះមួយគ្រឿងនោះមានផ្ទុកអ្នកដំណើរ 8នាក់ ហើយ Drone មួយគ្រឿងនោះបានហោះឡើងលើរហូតដល់ទៅកម្ពស់ 1,500ហ្វីត (450ម)ឯណោះ។ ឥឡូវនេះអាជ្ញាធ័រកំពុងធ្វើការរួមគ្នាជាមួយក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានិកដើម្បីតាមដានស្ថានភាព និងសហការជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសកាណាដាសម្រាប់ការស៊ើបអង្កេតលើករណីនេះ។

Fu

ខ្មែរណូត

ប្រភព៖ petapixel

COMMENTS