ពិតជាប្លែកមែន ! បុរសម្នាក់បានធ្វើរឿងដ៏គួអោយអស់សំណើចមួយ បន្ទាប់ពីដឹងថាជើងហោះហើររបស់គាត់ត្រូវបានពន្យារពេលហោះហើរ

បរទេស ៖ បណ្តាញសង្គមជាកន្លែងដែលមនុស្សទទួលបានព័ត៌មានប្លែកៗជាច្រើន ដោយសារតែអ្នកប្រើប្រាស់ទាំងអស់នោះយកមកចែករំលែកអោយគ្នាទៅវិញទៅមក។ ប្រភពព័ត៌មានរបស់បរទេសមួយបានរាយការណ៍ពីករណីដែលកំពុងតែកក្រើកយ៉ាងខ្លាំង ដែលបុរសម្នាក់បានបានយកម៉េក្រូហ្វូនស្រែកច្រៀងយ៉ាងរីករាយនៅខណៈពេលជើងហោះហើររបស់គាត់ត្រូវបានផ្អាកការហោះហើរ។ រឿងរ៉ាវនេះត្រូវបានគេដឹងថាកើតឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ​​២០១៧ នៅឯអាកាសយានដ្ឋានអន្តរជាតិ Louis Armstrong នៅទីក្រុង New Orleans សហរដ្ឋ​អាមេ​រិក។ ប្រភពដដែលបានអោយដឹងថាជើងហោះហោះមួយត្រូវបានពន្យាពេលហោះហើរដោយសារតែយន្តហោះមានបញ្ហាតិចតូចកើតឡើង។ ម្នាក់ៗនៅក្នុងប្រលានធ្វើការរងចាំដោយអារម្មណ៍​ធុញទ្រាន់យ៉ាងខ្លាំង ដោយសារតែឃើញបែបនេះទើបបុរសម្នាក់នេះគាត់គិតថាគាត់គួរធ្វើអ្វីម៉្យាងដើម្បីកុំអោយកន្លែងនេះមានភាពតានតឹងខ្លាំងពេក។

បុរសវ័យក្មេង​​​​​ម្នាក់បានសម្រេចចិត្តយកម៉េក្រូហ្វូនរបស់ខាងប្រលានយន្តហោះដែលទុកសំរាប់ផ្តល់ព័ត៌មានអោយទៅអ្នកដំណើរ យកមកច្រៀងលេងដើម្បីនាំអារម្មណ៍​អ្នកដែលកំពុងរងចាំជើងហោះហើរដែលខកខានដូចគាត់អោយសប្បាយរីករាយ។ គាត់ក៏បានច្រៀងបទ No Diggity របស់ក្រុម Blackstreet ចម្រៀងរបស់គាត់បានធ្វើអោយបរិយាកាសនៅក្នុងប្រលាននេះមានភាពល្អប្រសើរជាងមុនខ្លាំងណាស់ មានមនុស្សជាច្រើនបានចូលរួមស្រែកជាមួយគាត់ដែរ។ សកម្មភាពនេះត្រូវបានគេថតហើយយកទៅបង្ហោះក្នុងប្រព័ន្ធបណ្តាញសង្គម ហើយមានមនុស្សប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចាប់អារម្មណ៍ វីដេអូមួយនេះត្រូវបានគេចូលមើល១៥លានដងក្នុងរយៈពេលយ៉ាងខ្លីបំផុត៕
ខាងក្រោមជាវីដេអួ តោះទស្សនាទាំងអស់គ្នា ៖


ប្រភព ៖ sanook

COMMENTS