ដំណឹងល្អ! អ្នកកំពុងប្រើប្រាស់ Galaxy S8 នឹងទទួលបានមុខងារ Live Focus ដែរនាពេលឆាប់ៗនេះ

សម្រាប់មុខងារ Live Focus ធ្លាប់ត្រូវបានណែនាំម្ដងរួចមកហើយជាមួយនឹងកំពូលស្មាតហ្វូន Galaxy Note 8 ដែលមានសមត្ថភាពអាចធ្វើឲ្យកាមេរ៉ាភ្លោះចាប់យករូបភាពបែបព្រាលខាងក្រោយ និងច្បាស់ផ្ទៃខាងមុខដូចគ្នាទៅនឹងប្រភេទកាមេរ៉ាអាជីបដែរ។ ទាក់ទងទៅនឹងមុខងារនេះ យើងអាចហៅម៉្យាងទៀតបានថា Bokeh effect។

ចំណែកឯ Galaxy S8 ពុំមានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះ រឺមុខងារ Live Focus ឡើយ ពោលគឺមានកញ្ចក់ lens តែមួយ និងពុំមានមុខងារ Zoom x2 បានទេ។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុមហ៊ុន Samsung នឹងព្យាយាមអភិវឌ្ឍន៍ ហើយនាំយកនូវមុខងារនេះមកឲ្យ Galaxy S8 ដែរតាមរយៈ Software។

គួរបញ្ជាក់ផងដែរថា សម្រាប់កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Google ម៉ូដែល Pixel គឺមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Depth of field ដែរ ប៉ុន្ដែមានកាមេរ៉ាក្រោយតែមួយប៉ុណ្ណោះ។ បើទោះជាវាមិនអាចធ្វើការបានល្អដូចប្រភេទកាមេរ៉ាភ្លោះ ប៉ុន្ដែវាអាចយកជាការបាន។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS