សាហាវមែន! ជនជាតិវៀតណាមកាប់គ្នាដាច់ម្រាមដៃធ្លាក់លើដីតែម្តង

កណ្តាល៖ ករណីអំពើរហិង្សាមានស្ថានទោសទម្ងន់ធ្ងន់ ជនសង្ស័យជនជាតិវៀតណាមម្នាក់កាប់ជនជាតិវៀតណាមដូចគ្នាបណ្តាលអោយរងរបួសធ្ងន់ធ្ងរ២នាក់ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ ង្វៀង យាំុងទុង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរដើរទិញផ្លែស្វាយ មានទីលំនៅក្នុងឃុំអាប់ឡុងភី ស្រុកសាឡុងធីង ខេត្តង្វៀនប៊ុនកាវ ប្រទេសវៀតណាម រងរបួសកំភួនដៃខាងឆ្វេងធ្ងន់ធ្ងរ និងឈ្មោះ យ៉ យ៉ាងហាយ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម មុខរបរដើរទិញផ្លែស្វាយ មានទីលំនៅក្រុងហូជីមីញ ប្រទេសវៀតណាម រងរបួសដាច់ម្រាមដៃចង្អុរ ចំណែកជនបង្ករមានឈ្មោះ  ឌិន ណង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ មានទីលំនៅឃុំឌិនភឿក១ ស្រុកហុងងឺ ខេត្តសេដៀក ប្រទេសវៀតណាមបានរត់គេចខ្លួនបាត់ក្រោយធ្វើសកម្មភាព។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងភ្នំពេញ៕

 

COMMENTS