ទារិកាទើបនឹងកើតម្នាក់ត្រូវឪពុកម្តាយយកមកបោះចោល ស្រមោចខាំពេញខ្លួន

ឥណ្ឌា៖ ទារិកាទើបនឹងកើតម្នាក់ត្រូវបានគេជួយសង្គ្រោះចេញពីក្នុងធុងសំរាម ខណៈដែលខ្លួនរបស់នាងត្រូវបានសត្វស្រមោចរោម និងខាំពេញរាងកាយ។ ទារិកាអភ័ព្ទរូបនេះត្រូវបានគេប្រទះឃើញនៅក្នុងធុងសំរាមក្បែរមន្ទីរពេទ្យមួយកន្លែងស្ថិតនៅក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា។ អ្នកដំណើរម្នាក់ដែលបានប្រទះឃើញទារិកាកំសត់រូបនេះបានឲ្យដឹងថា ខណៈពេលគាត់កំពុងដើរកាត់ធុងសំរាម គាត់បានឮសំឡេងក្មេងយំចេញពីធុងសម្រាប់ ដូចនេះគាត់បានដើរទៅមើល និងបានប្រទះឃើញទារករូបនេះ ត្រូវបានគេរុំដោយក្រណាត់ និងមានស្រមោចរោមនិងខាំពេញខ្លួន។

ភ្លាមនោះអ្នកដំណើរចិត្តល្អម្នាក់នោះបានរើសទារិកានេះចេញ ពីក្នុងធុង និងបានរាយការណ៍ដំណឹងនេះទៅកាន់ស្ថានីយ៍ប៉ូលិស។ តាមការសន្និដ្ឋានរបស់ប៉ូលិសបានឲ្យដឹងថា ម្តាយឪពុករបស់ ទារិការូបនេះ ទំនងជាមិនពេញចិត្តជាមួយកូនស្រីរូបនេះ ដោយពួកគេចង់បានកូនប្រុស ហើយដោយការខកចិត្តដូចនេះ ទើបពួកគេ សម្រេចបោះទារិកានេះចោលតែម្តង។ បច្ចុប្បន្នទារិកាត្រូវបានគេយកទៅរក្សាទុកនៅក្នុងមន្ទីរពេទ្យ និងកំពុងប្រកាសស្វែងរក អណាព្យាបាលឲ្យមកទទួលទារិកានេះវិញ៕

ភក្តី

ប្រភព៖ dailymail

COMMENTS