មានមុខរបរត្រឹមត្រូវហើយនៅទៅធ្វើចោរអោយគេចាប់បានទៀត!

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានចូលទៅលួចកាបូបលយក្នុងផ្ទះម៉ាស្សាមួយកន្លែងតែត្រូវម្ចាស់គេតាមទាន់ចាប់ខ្លួនអោយសមត្ថកិច្ចតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះម៉ាស្សាយីហោ១៦៨ នៅតាមបណ្តោយផ្លូវលេខ៤៣០ ស្ថិតក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យខាងលើមានឈ្មោះ ជា សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកខ្វៃជ្រូកនៅទួលស្វាយព្រៃ ស្នាក់នៅម្តុំចំការដូងជាមួយបងប្អូន។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំបន្ត និងកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់ ចំណែកកាបូបដែលជនសង្ស័យលួចយកនោះ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញ៕

COMMENTS