អភិបាលក្រុងបាំងកកចេញមុខសូមទោសប្រជាពលរដ្ឋជាសាធារណៈ បន្ទាប់ពីមានទឹកជំនន់លិចពេញទីក្រុង

ថៃ៖ អភិបាលក្រុងបាំងកក​ប្រទេសថៃ លោក Aswin Kwanmuang បានធ្វើការសូមអភ័យទោសជាសាធារណៈទៅកាន់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងបាកកងទាំងអស់ បន្ទាប់ពីមានទឹកជំនន់លិចផ្លូវសំខាន់ៗក្នុងទីក្រុងបាំងកងប្រមាណជា ៥៥ ផ្លូវ។ ទឹកជំនន់នេះបានបង្កឡើងដោយមានទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងមួយកាលពីថ្ងៃសៅរ៍ ស្របពេលជាមួយនឹងកម្រិតទឹកប្រលាយជាច្រើន នៅក្នុងទីក្រុង និងជុំវិញក្រុងកើនឡើងខ្ពស់ដែរ។

នៅចំពោះមុខអ្នកសារព័ត៌មាន លោកអភិបាលក្រុងបាំងកករូបនេះមានប្រសាសន៍ ថា “សូមកុំបន្ទោសអ្នកណាអី បន្ទោសតែខ្ញុំម្នាក់មកបានហើយ។ បន្ទោសអភិបាលក្រុងដែលបង្ហូរទឹកចេញពីក្រុងមិនបានទាន់ ពេលវេលា”។ ការពិតទៅក្រុមការងាររបស់សាលាក្រុងបាំងកក បានកំពុងតែដុតដៃដុតជើង ធ្វើការបង្ហូរទឹកជំនន់ទាំងនេះចេញពី ក្រុងចាប់តាំងពីព្រឹកព្រលឹមនៃថ្ងៃកើតហេតុម្លេះ តែដោយសារតែបរិមាណទឹកដែលជន់លិចច្រើនខ្លាំងពេក ទើបបង្ហូរមិនទាន់។

ផ្លូវសំខាន់ៗដែលមានទឹកជន់លិចមានដូចជាផ្លូវ  Sukhumvit, Din Daeng, Vibhavadi Rangsit, Lat Phrao, Chatuchak, Ekamai, Rama IV, Narathiwat Srinakarindra, Phet Kasem, Rama IX, Ratchada, Silom, Sathorn, Phayathai និងផ្លូវ Rama៕

ភក្តី

ប្រភព៖ coconuts

COMMENTS