ចំជាព្រៃផ្សៃមែន!! បុរសម្នាក់ដាល់កូនស្រីបង្កើតអាយុទើបតែ ៤ខែ ជាច្រើនដៃរហូតដល់ស្លាប់ ព្រោះគ្រាន់តែក្មេងតូច…

អាមេរិក៖ បុរសម្នាក់ត្រូវជាប់ពន្ធនាគារសម្រាប់រយៈពេល ២៥ឆ្នាំ ក្រោយពីបុរសរូបនេះបានដាល់កូនស្រីតូចអាយុ ៤ខែ របស់ខ្លួនដល់ស្លាប់ ដោយសារគ្រាន់តែក្មេងតូចមិនឈប់បន្លឺសម្លេងដែលឪពុកនេះគិតថាគួរឲ្យរំខាន។ បុរសជាឪពុករូបនេះមានឈ្មោះថា
Cory Morris  បានលើកដៃវាយកូនស្រីខ្លួន ២២ដង នៅពេលនាងកំពុងគេងលេងក្នុងបន្ទប់។ ក្រោយពីបាននិយាយប្រាប់ប្រពន្ធនិងម្ដាយថាខ្លួនបានធ្វើអ្វីដាក់កូ​​​នហើយនោះ បុរសវ័យ ២២ឆ្នាំនេះ បានតេទៅសារភាពប្រាប់ប៉ូលីសចំពោះឧក្រិដ្ឋកម្មយ៉ាងឃោរ
ឃៅទៅលើកូនស្រីបង្កើតខ្លួន។
ឥឡូវនេះ គេត្រូវបានជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ សម្រាប់បទល្មើសដែលបានប្រព្រឹត្ត។ Morris មានឈាមប្រលាក់ពេញដៃនិងអាវ នៅពេលដែលសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានចុះមកដល់ផ្ទះរបស់គេក្នុងទីក្រុង Minneapolis សហរដ្ឋអាមេរិក។ រឿងហេតុដ៏គួរឲ្យតក់ស្លុតបានកើតឡើងនៅពេលដែលបុរសជាឪពុកនេះទទួលនូវភារកិច្ចមើលថែកូនស្រីឈ្មោះ Emersyn ខណៈដែលប្រពន្ធគាត់ត្រូវទៅធ្វើការ ហើយពេលនោះក្មេងតូចដែលមិនទាន់ចេះនិយាយបានបញ្ចេញសម្លេងបែបទារកតូច ដែលធ្វើឲ្យរំខានដល់បុរសជាឪពុករហូតដល់ថ្នាក់ទ្រាំមិនបានក៏វាយប្រហារលើកូនតូចរបស់ខ្លួនតែម្ដង។បើទោះជាក្មេងតូចត្រូវ​​​បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក៏ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតនាងបានឡើយ ដោយសារតែរបួសពីការប៉ះទង្គិចមានសភាពធ្ងន់ធ្ងរ។ ឪពុកក្មេងស្រីរងគ្រោះជាមនុស្សដែលធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្លូវចិត្ត បានអះអាងថា រូបគេមិនបានដឹងថា កំពុុងតែធ្វើអ្វីនោះទេ ពេលដែលគេវាយទៅលើកូនស្រីដល់ស្លាប់។ ប៉ុន្តែ លោកចៅក្រម Meye បានច្រានចោលនូវការអះអាងថា ឪពុកវ័យ ២២ឆ្នាំនេះ មិនបានដឹងថាខ្លួនបានធ្វើអ្វី នៅពេលដែលរូបគេវាយទៅលើកូនសល់ស្លាប់។ គេត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៤០ឆ្នាំ ប៉ុន្តែចៅក្រមសម្រេចឲ្យជាប់ត្រឹម ២៥ឆ្នាំ ដោយសារតែមេធាវីរបស់ឃាតករបានអះអាងថាវេជ្ជបណ្ឌិតពីរនាក់បានបញ្ជាក់ថា Morris កំពុងទទួលរងនូវជំងឺផ្លូវចិត្តនៅពេលដែលមានការវាយប្រហារកើតឡើង៕

ប្រភព៖ Mirror

COMMENTS