ចូលលួចប៉ះចំរថយន្តប៉ូលីស ជាប់ខ្នោះភ្លាមៗមិនចាំយូរ!

ភ្នំពេញ៖ ចាប់ខ្លួនលោកចោរថ្លើមធំម្នាក់ដែលបានបន្លំចូលក្នុងរថយន្តរបស់នគរបាលហើយលួចយកកាបូបលុយបានសម្រេចតែត្រូវម្ចាស់គេតាមទាន់វាយខ្នោះភ្លាមៗ។ ហេតុការណ៍នេះបង្ករកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៦៨ ស្ថិតក្នុងក្រុម៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពត៌មានពីជនរងគ្រោះឈ្មោះ ច័ន្ទ ណារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ​ ជាមន្ត្រីនគរបាល បានប្រាប់សមត្ថកិច្ចអោយដឹងថា មុនលើតហេតុគាត់បានជិះរថយន្តរបស់គាត់ចេញពីក្នុងផ្ទះមកចតនៅមុខផ្ទះ ហើយគាត់មិនទាន់បានចុះទីលើរថយន្តផងស្រាបើតែលេចមុខជនសង្ស័យមកបើកទ្វាររថយន្តរបស់គាត់ផ្នែកខាងក្រោយលួចកាបូបរបស់គាត់ ទាំងដែលគាត់នៅក្នុងរថយន្ត​។ ភ្លាមនោះគាត់ក៏បានស្ទុះចេញពីរថយន្តហើយចាក់សោរឃុំជនសង្ស័យក្នុងរថយន្ត និងប្តឹងសមត្ថកិច្ចអោយមកដាក់ខ្នោះយកទៅប៉ុស្តិ៍នគរបាលភ្លាមៗតែម្តង។ ជនសង្ស័យខាងលើមានឈ្មោះ ជិប វិសាល ភេទប្រុស​ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

COMMENTS