ហួសចិត្ត ! បុរសម្ចាស់អណ្តើកម្នាក់ត្រូវបានអណ្តើករបស់ខ្លួនខាំចង់ដាច់អណ្តាត ដោយសារតែគាត់ទៅធ្វើបែបនេះដាក់វា

ប្រទេសរុស្ស៊ី ៖ ក្នុងសម័យនេះការចិញ្ចឹមសត្វបានក្លាយទៅជាការពេញនិយមយ៉ាងខ្លាំង មនុស្សសឹងតែគ្រប់គ្នាបានចិញ្ចឹមសត្វផ្សេងគ្នាជាច្រើនទៅតាមចំណង់ចំណូលចិត្ត។ ប្រភពព័ត៌មានបរទេសបានរាយការណ៍ពីករណីដ៏នឹកស្មា​ន​មិ​នដល់មួយ ដែលបុរសជាម្ចាស់អណ្តើកម្នាក់ត្រូវបានអណ្តើករបស់ខ្លួនខាំឡើងសឹងតែដាច់អណ្តាត។ វីដេអូបុរសម្នាក់ត្រូវវបានអណ្តើករបស់ខ្លួនខាំនោះត្រូវបានគេចែករំលែកពេញបណ្តាញសង្គម នៅកាលពីថ្ងៃទី១១ ខែតុ​លា​ ឆ្នាំ២០១៧នេះ។ បើតាមប្រភពច្បាស់ការណ៍បានប្រាប់អោយដឹងថាបុរសរងគ្រោះបានប្រាប់អោយមិត្តភក្តិរបស់ខ្លួនថតវីដេអូសកម្មភាពគាត់ថើបទៅលើងអណ្តើកមួយក្បាលនោះ បើតាមរយៈវីដេអូនេះបានបុរសរងគ្រោះបាន​ថើបជាច្រើនដងទៅលើអណ្តើកនោះ។

អណ្តើកនោះដូចជាមានការភ្ញាក់ផ្អើលចំពោះកាយវិការបស់បុរសម្នាក់នោះ វាក៏បានលៀនក្បាលចេញមកក្រៅហើយខាំសំដៅអណ្តាតបុរសនោះស្របពេលដែលបុរសនោះលើក​វាម​ក​ថើបម្តងទៀត។ គាត់មានការភ្ញាក់ផ្អើលណាស់មិននឹងស្មានថាអណ្តើកដែលខ្លួនខំចិញ្ចឹមបែរជាខាំគាត់បែបនេះ គាត់បានហាមាត់ឡើងដោយការឈឺចាប់យ៉ាងខ្លាំង ហើយក៏ព្យាយាមទាញវាចេញតែមិនបានសម្រេចនោះទេ។ មិត្តភក្តិរបស់គាត់បានសើចយ៉ាងខ្លាំងមុននឹងស្ទុះទៅជួយទាញអណ្តើកនោះចេញពីមាត់បុរសរងគ្រោះ។ គេថានេះមិនមែនជារឿងចម្លែកនោះទេ អណ្តើកនៅពេលណាដែលវាភ័យខ្លាចនឹងរឿងអ្វីមួយ វានឹងលៀនក្បាលចេញមកហើយយកមាត់របស់វាខាំសំដៅទៅលើរបស់នោះ៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


ប្រភព ៖ sanook

COMMENTS