ពិតជាសំណាងមែន! Apple Watch មួយគ្រឿងបានជួយជីវិតបុរសម្នាក់ ដោយសារតែ…

Notification ដែលបន្លឺនៅលើ Apple Watch បានជួយជីវិតបុរសម្នាក់បន្ទាប់ពីវាបង្ហាញថា បុរសម្នាក់នោះតម្រូវឲ្យផឹកថ្នាំភ្លាមៗសម្រាប់ជម្ងឺកំណកឈាមក្នុងសួតរបស់គាត់។ អ្នកជម្ងឺម្នាក់នោះមានឈ្មោះថា James Green​ ជាអ្នកផ្សាយផ្ទាល់ និងយកពត៌មានរបស់ស្ថាប័នមួយ។ បន្ទាប់ពីរឿងដ៏អាក្រក់នេះបានកើតឡើង គាត់បានបង្ហោះសារក្នុងបណ្ដាញសង្គម Twitter ថា”ស្ទើរតែមិនជឿ ឧបករណ៍តូចមួយនេះ ដែលខ្ញុំទិញតាំងពី 2ឆ្នាំមុន បានជួយជីវិតខ្ញុំអញ្ចឹងសោះ។”

គួរបញ្ជាក់ផងដែរថា James Green មានអាយុទើបតែ 28ឆ្នាំប៉ុណ្ណោះ ហើយគាត់បាននិយាយថា គាត់បានជំពាក់ជីវិតរបស់គាត់មួយទៅនឹងកម្មវីធី HeartWatch ដែលមានសមត្ថភាពអាចគ្រប់គ្រងចង្វាក់បេះដូចរបស់មនុស្សម្នាក់ពីមួយថ្ងៃទៅមួយថ្ងៃ និងផ្ដល់ជាដំណឹងនៅពេលដែលបេះដូងរបស់អ្នកប្រើប្រាស់ខុសប្រក្រតី។

Fu

ខ្មែរណូត

ប្រភព៖ telegraph

COMMENTS