ក្រុមចម្រៀង Girls’ Generation ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម SM នឹងត្រលប់មកវិញនៅខែក្រោយនេះ

ផលិតកម្ម SM ជាផលិតកម្មដ៍ធំមួយនៅកូរ៉េខាងត្បូង បានបញ្ជាក់ថាក្រុមតារាចម្រៀងកូរ៉េស្រី Girls’ Generation បន្ទាប់ពីបាត់មុខអស់រយៈពេល ២ឆ្នាំ ក្រុមចម្រៀងដ៍ល្បីនេះនឹងត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមទី៦ នៅខែសីហាដើម្បីប្រារព្ធខួប ១០ឆ្នាំ នៃក្រុមរបស់ខ្លួន ។ ក្នុងនោះផងដែលក្រុមចម្រៀងដែលត្រូវបានគេចាត់ទុកថាជាគ្រាប់ពេជ្ររបស់ផលិតកម្ម SM នឹងធ្វើការជួបជុំអ្នកគាំទ្ររបស់ខ្លួន នៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ ៕
ប្រភព៖ allkpop

COMMENTS