ប្រពន្ធជិតដល់ថ្ងៃឆ្លងទន្លេគ្មានលុយទៅពេទ្យ ប្តីបែកគំនិតមកលួចទូរស័ព្ទគេត្រូវប្រជាពលរដ្ឋចាប់បានវាយស្ទើរក្ស័យ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចោមរោមចាបខ្លួននិងវាយមួយចាស់ដៃក្រោយពីជនសង្ស័យរូបនោះបានធវើសកម្មភាពលួចទូរស័ព្ទពីបុរសម្នាក់បានសម្រេច កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខមួយកន្លែង ស្ថិតក្នុងភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌទួលគោក។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុ ម្ចាស់ទូរស័ព្ទបានចុះលើរុឺម៉កកង់បីទៅទិញខោអាវដោយទុកទូរស័ព្ទចោលនៅលើរុឺម៉ក ភ្លាមនោះស្រាប់តែជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1FS-2540 មកឈប់ក្បែរនោះហើយលួចយកទូរស័ព្ទជនរងគ្រោះតែត្រូវជនរងគ្រោះងាកមកឃើញទាន់ក៏ស្រែកចោរៗផ្អើលប្រជាពលរដ្ឋនៅម្តុំនោះនាំគ្នាតាមចាប់និងវាយមួយចាស់ដៃទើបសមត្ថកិច្ចមកដល់ មិនដូច្នោះទេប្រាកដជាដង្ហើបចង្រិតជាមិនខាន។ នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យឈ្មោះ ជាង យុកម៉ាន់ អាយុ៣២ឆ្នាំ បានសារភាពថាខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងក្រោះពិតមែន ដោយសារតែប្រពន្ធដល់ថ្ងៃឆ្លងទន្លេ ហើយរបររត់ម៉ូតូឌុបមិនសូវកាក់កបទើបគ្មានជម្រើស។

 

ក្រោយកើតហេតុ​ ជនរងគ្រោះបានយកទូរស័ព្ទរបស់ខ្លួនទៅវិញដោយមិនបានដាកពាក្យបណ្តឹងនោះទេ ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំនុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលចាត់ការជាបន្ត៕

COMMENTS