ប៉ះម៉ូតូមួយម៉ូយនេះឆេះខ្ទេចឆេះខ្ទីនិយាយលែងចេញហ្មង!

ភ្នំពេញ៖ ករណីអគ្គីភ័យឆាបឆេះកន្លែងប៉ះអ៊ុត និងជួសជុលម៉ូតូដោយសារតែដុតភ្លើងប៉ះអ៊ុតម៉ូតូហើយឆាបឆេះដល់ដបសាំងដែលដាក់លក់នៅក្បែរនោះបណ្តាលអោយឆាបឆេះអស់៉ូតូមួយគ្រឿង និងសម្ភារៈមួយចំនួនទៀត ដែលហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ដ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្រោយផ្សារជម្ពូវ័ន្ត ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

 

ប្រភពពត៌មានបីស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូបានអោយដឹងថា មុនកើតហេតុ គាត់បានបណ្តើរម៉ូតូមកប៉ះអ៊ុតកង់ក្រោយនៅកន្លែងកើតហេតុ នៅពេលជាកំពុងដុតភ្លើងប៉ះអ៊ុតពោះវៀតម៉ូតូស្រាប់តែភ្លើងនោះឆាបឆេះដល់ដបសាំងដែលដាក់លក់នៅក្បែរនោះ បង្ករជាអគ្គីភ័យយ៉ាងសន្ធោសន្ធៅឆេះម៉ូតូជនរងគ្រោះទាំងស្រុង ហើយភ្លើងបន្តឆេះដល់ខ្សែភ្លើងទៀត។ ភ្លាមៗនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ និងទឹកជួយបាញ់ពន្លត់ទើបរលត់ជាស្ថាពរ ចំណែកជាងប៉ះអ៊ុតខាងលើមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាតជើងសព្រាត។ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ កែវ វល័ក្ខ ភេទស្រីអាយុ២៨ឆ្នាំ មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយម៉ូតូរបស់នាងដែឡត្រូវអគ្គីភ័យលេបត្របាក់ខ្ទេចគ្មានសល់នោះម៉ាក គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ង៥៦៤០-ភព១។

ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅអោយសមត្ថកិច្ចស្វែងរកជាងប៉ះអ៊ុតនោះដើម្បីទាមទារសំណងម៉ូតូរបស់ខ្លួនដែលត្រូវភ្លើងឆេះគ្មានសល់៕

COMMENTS