ពិតជារន្ធត់ខ្លាំងណាស់ ! ស្រ្តីមេផ្ទះម្នាក់ស្រែកឡើងផ្អើលគេផ្អើលឯង បន្ទាប់ពីគាត់បានឃើញសត្វពស់ដ៏ធំមួយនៅក្នុង…

ប្រទេសចិន ៖ ​​វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើមានសត្វផ្សេងចូលទៅក្នុងផ្ទះ ព្រោះអ្នកមិនដឹងនោះទេថាវានឹងអាចបង្ករអោយមានរឿងអ្វីខ្លះដល់អ្នក។ ប្រភពព័ត៌មានរបស់ចិនបានរាយការណ៍ពីករណីដ៏រន្ធត់មួយ ស្រ្តីម្នាក់បានឃើញសត្វពស់មួយយ៉ាងធំនៅក្នុងម៉ាស៊ីនបោកខោអាវរបស់ខ្លួន។ ប្រភពដដែលនេះបានអោយដឹងថារឿងរ៉ាវនេះបានកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្រ្តីមេផ្ទះម្នាក់បានរាយការណ៍ទៅទីភ្នាក់ងារព័ត៌មានថាគាត់បានប្រទះឃើញពស់ដ៏ធំមួយនៅក្នុងម៉ាស៊ីនបើកខោអាវរបស់គាត់។

គាត់បន្តថាដំបូងគាត់បានលឺសម្លេងចម្លែកៗចេញពីក្នុងម៉ាស៊ីនបើកខោអាវរបស់គាត់ គាត់ក៏បានទៅបើកគម្របម៉ាស៊ីនបោកខោអាវនេះហើយក៏បានឃើញពស់មួយភ្នែនធំនៅក្នុងនោះ។ នៅពេលឃើញបែបនេះគាត់បានស្រែកយ៉ាងខ្លាំងដោយសារតែភាពភ័យរន្ធត់យ៉ាងខ្លាំងរហូតមានអ្នកមកជួយយកពស់នេះចេញ ពស់ដែលត្រូវបានគេប្រទះឃើញក្នុងម៉ាស៊ីនបោកខោអាវនេះមានទំងន់រហូតដល់៥២គីឡូក្រាម។ ពស់ដែលមានទំហំធំបែបនេះត្រូវបានគេចាត់ទុកជាប្រភេទសត្វព្រៃប្រភេទខ្ពស់ បុគ្គលិកនៅក្នុងមជ្ឈមមណ្ឌលការពារ និង អភិវឌ្ឍន៍ព្រៃឈើើបាននាំយកសត្វនេះទៅថែរក្សា។ បើតាមប្រភពបានអោយដឹងថា​ពស់នេះប្រហែលជាវាចេញពីព្រៃតូចមួយនៅក្រោយផ្ទះរបស់ស្រ្តីម្នាក់នោះ ដោយសារតែក្លិនទឹកឃ្មុំក្នុងផ្ទះគាត់៕


ប្រភព ៖ zliekr

COMMENTS