បុរសម្នាក់សង្ស័យបែកថ្នាំ កាន់ដុំថ្មរត់ទៅគប់រថយន្តដឹកដីត្រូវរថយន្តនោះបុកបណ្តាលអោយរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់សង្ស័យបែកថ្នាំកាន់ដុំថ្មទៅគប់រថយន្តបែកដឹកដីមួយគ្រឿងហើយត្រូវរថយន្តនោះបុកបណ្តាលអោយរងរបួសធ្ងន់ធ្ងរ បង្ករការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រកាត់ដេរ៦ជាន់​ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាតចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហុីណូ​ ជាប្រភេទរថយន្តបែកដឹកដី ពណ៌ខ្មៅ ពាក់ស្លាកលេខ ​ភ្នំពេញ ​3D-3707 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់កន្លែងកើតហេតុស្រាប់តែយុវជនខាងលើកាន់ដុំថ្មមួយដុំរត់ចូលតៅគប់រថយន្តចាងលើហើយត្រូវរថយន្តបុកបណ្តាលអោយរងរបួសធ្ន់ធ្ងរតែម្តង។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់ចោលរថយន្តបាត់ដោយគិតថាជនរងគ្រោះស្លាប់បាត់បង់ជីវិត ចំណែកយុវជនខាងលើមិនស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

COMMENTS