ប្រយ័ត្នផង! ក្មេងតូចម្នាក់ស្ទើរតែងងឹតភ្នែក ដោយសារតែអាឡែកស៊ីជាមួយនឹងថ្នាំលាបសក់របស់ម្ដាយ

អង់គ្លេស៖ កាលពីយប់មិញនេះ គូស្នេហ៍ទាំង ២ បានចែករំលែកនូវបទពិសោធន៍ដ៏គួរឲ្យខ្លាចមួយដែលកើតឡើងចំពោះកូនរបស់គេ។ ក្មេងប្រុសវ័យ ២ឆ្នាំម្នាក់ស្ទើរតែត្រូវងងឹតភ្នែក បន្ទាប់ពីអាឡែកស៊ីជាមួយនឹងថ្នាំលាបសក់ម្ដាយខ្លួន។ តាមប្រភពបានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះមានឈ្មោះ Oliver Lee បានគេងលើម្ដាយរបស់គេ Natalie អាយុ ២៨ឆ្នាំ បន្ទាប់ពីនាងត្រលប់ពីហាងលាបសក់វិញ។ តែរយៈពេល ២០នាទីបន្ទាប់ ពេលភ្ញាក់ឡើង ស្រាប់តែមុខ និងភ្នែករបស់គេឡើងហើម ហើយមិនអាចមើលឃើញអ្វីសោះ។

Natalie បាននិយាយថា៖ នាងបានទៅហាងកកសក់ថ្មីមួយ ដោយសារតែហាងចាស់មានមនុស្សច្រើនពេក បន្ទាប់ពីត្រលប់មកវិញនាងក៏លើកកូនគេងលើស្មា តែពេលភ្ញាក់ឡើងស្រាប់តែកូនស្រែកថា​ មើលអ្វីមិនឃើញ ថែមទាំងមុខ និងភ្នែកមានការហើម ជាហេតុបណ្ដាលឲ្យនាងភ័យយ៉ាងខ្លាំងទើបប្រញាប់យកកូនទៅពេទ្យ។ ជាលទ្ធផលពេទ្យបានសន្និដ្ឋានថាOliver ទទួលការឈឺចាប់ដោយសារតែអាឡែកស៊ីជាមួយនឹងសារធាតុគីមីដែលមានក្នុងសក់របស់ Natalie។  នាង និងគូស្នេហ៍ Michael ក៏បានខលទៅព្រមានពួកគេអំពីប្រតិកម្មអាឡែស៊ីដែលបានទទួលរងដោយកូនប្រុសរបស់ខ្លួនផងដែរ៕

ប្រភព៖ the sun 

 

 

 

 

COMMENTS