បុរសម៉ាឡេស៊ីម្នាក់ប្រាប់ពីរបៀបផ្តាច់បារី និងអះអាងថាអាចសន្សំលុយបានជាង ១ ពាន់ដុល្លារពីការផ្តាច់បារី

ការញៀននឹងបារីជារឿងមួយដែលពិបាកនឹងផ្តាច់ណាស់។ អ្នកដែលបរាជ័យក្នុងការផ្តាច់បារីជាច្រើននាក់បាននិយាយថា ព្រោះតែពួកគេ ស្ត្រេស ពិបាកចិត្ត ធុញថប់ អផ្សុក ជាដើម តែនេះគ្រាន់តែការដោះសារតែប៉ុណ្ណោះ។ ជាក់ស្តែងបុរសជនជាតិម៉ាឡេស៊ីម្នាក់បានចែករំលែកបទពិសោធណ៍ថា ការផ្តាច់បារីមិនមែនជារឿងពិបាកនោះទេ តែវាជាឆន្ទៈ របស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ។ បុរសជនជាតិម៉ាឡេស៊ីដែលមានឈ្មោះ Carlos Phang បានឲ្យដឹងថា គាត់ធ្លាប់ជក់បារី ៣០ ដើមក្នុងមួយថ្ងៃ រយៈពេល ១០ ឆ្នាំមកហើយ។

រហូតដល់គាត់មានបញ្ហាសុខភាពជាច្រើន និងសម្រេចចិត្តថា ត្រូវតែឈប់ជក់បារី។ នៅពេលដែលគាត់បានសម្រេចថា ឈប់ជក់បារី គាត់បានប្រើពាក្យមួយដើម្បីលើកទឹកចិត្តខ្លួនឯងគឺពាក្យ “បើខ្ញុំមិនឈប់ជក់បារីទេ ខ្ញុំនឹងស្លាប់”។ ៣ ថ្ងៃដំបូងនៃការផ្តាច់បារីគឺវាលំបាក់ខ្លាំងណាស់សម្រាប់គាត់។​ វាបានធ្វើទុកក្នុងខ្លួនរបស់គាត់មិនឲ្យគាត់ដេកបាន និងមានអារម្មណ៍ល្អក្នុងការធ្វើការងារនោះទេ តែយ៉ាងណាក្តី គាត់តែងប្រាប់ខ្លួនឯងថា បើគាត់មិនព្យាយាមផ្តាច់បារីទេគាត់នឹងស្លាប់។ រាល់ពេលដែលរាង កាយធ្វើទុកគាត់តែងញ៉ាំទឹកយ៉ាងច្រើន ហើយអារម្មណ៍ដែលពិបាកទ្រាំនោះវាកើតមានត្រឹមតែ ៣ ទៅ ៥ នាទីប៉ុណ្ណោះ។

បីថ្ងៃក្រោយមក គាត់អាចធ្វើអារម្មណ៍ធម្មតាបាន នៅពេលដែលគ្មានបារី​ ហើយមកទល់ពេលនេះគាត់អាចផ្តាច់បារីបានដោយ ជោគជ័យហើយ។ ហើយគាត់បានយកប្រាក់ដែលធ្លាប់ចាយសម្រាប់ទិញបារី ៥,៧០ ដុល្លារអាមេរិកក្នុងមួយថ្ងៃទៅសន្សំរាល់ថ្ងៃ ហើយមកទល់នឹងពេលនេះគាត់អាចសន្សំបានប្រាក់ចំនួន ១ ១៥៦  ដុល្លារអាមេរិក៕

ភក្តី

ប្រភព៖ worldofbuzz

COMMENTS