សេដបាត់! លោក Tim Cook អង្គុយសុខៗជ្រុះ iPhone X ចេញពីក្នុងហោប៉ៅ (មានវីដេអូ)

សម្រាប់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook គឺបានប្រើប្រាស់ iPhone X រួចទៅហើយមុនពេលថ្ងៃប្រកាសចេញលក់ដែលនឹងត្រូវបានធ្វើឡើងនាថ្ងៃទី03 ខែវិច្ឆិកា ខែក្រោយនេះទៅទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ iPhone X របស់លោក Cook មានពណ៌ស ដែលជាពណ៌ពេញនិយមបំផុតរបស់អតិថិជនភាគច្រើនទៀតផង។ ដោយឡែក iPhone របស់លោកនាយកប្រតិបត្តិរូបនេះ ត្រូវបានជ្រុះចេញពីក្នុងហោប៉ៅកំឡុងពេលកម្មវិធី Q&A ដែលធ្វើឡើងនៅសាកលវិទ្យាល័យ Oxford កាលពីដើមសប្ដាហ៍នេះ។

គួរបញ្ជាក់ផងដែរថា iPhone X មួយគ្រឿងនោះ បានរអឹលចេញពីក្នុងហោប៉ៅរបស់លោក Tim Cook ដោយចៃដន្យ ហើយត្រូវបានធ្លាក់ទៅលើសាឡុង។ បន្ទាប់មកលោក Cook បានចាប់អារម្មណ៍ថា iPhone X របស់លោកបានធ្លាក់ចេញពីក្នុងហោប៉ៅហើយ ភ្លាមនោះគាត់ក៏បានឆែកមើល Notification សិនមុនពេលសម្រេចទុកវានៅលើសាឡុង។ កុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោម៖

Tim Cook’s iPhone X falls out of his pocket. from apple

Fu

ខ្មែរណូត

ប្រភព៖​ reddit

COMMENTS