លួចគេបានគ្រាន់ ពេលគេតាមទាន់គេដាក់មួយចាស់ដៃអុីចឹង!

ភ្នំពេញ៖ ប្រជាពលរដ្ឋបាននាំគ្នាស្ទាក់ចាប់បានជនសង្ស័យម្នាក់ និងវាយយ៉ាងចាស់ដៃទើបប្រគលខ្លួនអោយសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពលួចកាបូបលុយនៅក្នុងបូរីហាយធិច លុចស្សារី កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងបូរីហាយធិច លុចស្សារី នៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិឬស្សីស្រស់​ សង្កាតនិរោធ ខណ្ឌច្បារអំពៅ។

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុជនរងគ្រោះបានចូលរួមក្នុងពិធីឡើងផ្ទះនៅចំណុចកើតហេតុខាងលើ ហើយបានដាក់កាបូបនៅលើកៅអីក្បែរខ្លួន ស្រាប់តែជនសង្ស័យដើរមកបន្លំលួចកាបូបយកទៅ តែត្រូវជនរងគ្រោះឃើញទាន់ស្រែកចោរៗផ្អើលអ្នករត់តុ និងអ្នកចូលរួមក្នុងកម្មវិធីនាំគ្នាដេញចាប់ខ្លួន និងវាយជនសង្ស័យយ៉ាងចាស់ដៃទើបប្រគល់ខ្លួនអោយសមត្ថកិច្ចចាត់ការជាបន្ត។ ស្ត្រីរងគ្រោះជាម្ចាស់កាបូបមានឈ្មោះ ឆាយ លី អាយុ៣៩ឆ្នាំ ស្នាក់នៅបូរីពិភពថ្មី ទឹកថ្លា រីឯជនសង្ស័យមានឈ្មោះ ជូរ សុភក្ត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងកក់។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានប្រគល់កាបូបលុយជូនជនរងគ្រោះវិញ ហើយនាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីធញវើការសាកសួរជាបន្ត នងកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

COMMENTS