ជនជាតិចិននៅក្រុងព្រះសីហនុបើកបររថយន្តបុកមនុស្សស្លាប់ទៀតហើយ!

ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកជាមួយម៉ូតូបណ្តាលអោយអ្កជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីងហនុ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ករម៉ាក Starex ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8896 បើកបរដោយបុរសជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់ វំណែកជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណលរក្នុងទិសដៅបញ្ច្រាសគ្នាជាមួយរថយន្ត មកថល់កន្លែងកើតហេតុស្រាប់តែរថយន្តជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមតថកិច្ចបានចុះទៅកន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនជាតិចិនដែលបើកបររថយន្តបង្ករយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាល ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS