រន្ធត់ខ្លាំងណាស់! បំផ្ទុះគ្រាប់បែកអត្តឃាតដាក់ក្នុងរថយន្ត ស្លាប់មនុស្សជាង២០០នាក់នៅប្រទេសសុម៉ាលី

សុម៉ាលី៖ ចំនួនអ្នកស្លាប់នៅក្នុងភេវកម្មបំផ្ទុះគ្រាប់បែកក្នុងរថយន្តទ្រុងមួយក្នុងទីក្រុង Mogadishu ប្រទេសសុម៉ាលី បានកើនឡើងដល់២៧៦នាក់ហើយ​បើគិត​មកត្រឹមពេលនេះ ហើយតួលេខនេះបានធ្វើឲ្យភេវកម្មនេះក្លាយជាភេវកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។ ភេវកម្មនេះបានកើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ហើយវាបានវាយប្រហារលើដងផ្លូវ ដែលមានមនុស្សច្រើន ហើយនៅជិតក្រសួងសំខាន់ៗមួយចំនួនរបស់រដ្ឋធានីសុម៉ាលី។

បើគិតពីចំនួនអ្នករងរបួសវិញក៏មានច្រើនដែរគឺប្រមាណជា៣០០នាក់ នេះបើតាមការអះអាងរបស់មន្រ្តីប៉ូលិសក្នុងតំបន់កើតហេតុខាងលើ។ អាជ្ញាធរបានបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់អាចនឹងកើតឡើងទៀត ព្រោះថាតួលេខខាងលើគ្រាន់តែជាតួលេខបឋម ដែលគេទទួលបានពីមន្ទីរពេទ្យសំខាន់ៗប៉ុណ្ណោះ តែជាក់ស្តែងអ្នក របួសជាច្រើនត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យផ្សេងៗគ្នាជាច្រើនដោយមិនទាន់ដឹងថាស្លាប់ឬរស់នោះទេនៅពេលនេះ។

ភ្លាមៗក្រោយកើតហេតុនេះ លោកប្រធានាធិបតី Mohamed Abdullahi Mohamed បានចេញលិខិតថ្កោលទោសជាផ្លូវការមួយ និងប្រកាសឲ្យប្រជាជនខ្លួនធ្វើការកាន់ទុក្ខចំពោះអ្នកស្លាប់ក្នុងភេរវកម្មនេះចំនួន ៣ ថ្ងៃ។ ចំពោះការទទួលខុសត្រូវវិញ មកទល់នឹង ពេលនេះនៅមិនទាន់មានក្រុមភេរវនិយមណាម្នាក់ចេញមុខមកទទួលខុសត្រូវចំពោះករណីនេះឡើយ៕

ភក្តី

ប្រភព៖ telegraph

COMMENTS