ចម្លែកណាស់! គ្រួសារមួយនេះមានម្រាមដៃ និងជើងដល់ទៅ6 ឯណោះ (មានវីដេអូ)

ជាការពិតណាស់ ឪពុកម្ដាយនីមួយៗតែងប្រាថ្នាចង់ឲ្យកូនៗខ្លួនកើតមកប្រកបដោយភាពប្រក្រតី ពោលគឺទាំងរូបរាង សតិ និងបញ្ញា។ ដោយឡែក សម្រាប់គ្រួសារមួយនេះវិញគឺខុសគ្នា ពួកគេត្រូវបានកើតមកដោយមានភ្ជាប់មកជាមួយនឹងម្រាមដៃ និងជើងដល់ទៅ6 ឯណោះ។

គ្រួសារនេះមានឈ្មោះថា De Silva ជាមួយនឹងសមាជិក 14នាក់ ហើយពួកគេរស់នៅក្នុងរដ្ឋធានី Brasília ប្រទេសប្រេស៊ីល។ កាលដែលពួកគេមានម្រាមដៃលើសបែបនេះ មិនមែនជារឿងដែលអាក្រក់នោះទេ ពោលគឺពួកគេបានដើរតួជាតន្ត្រីករដ៏ប៉ិនប្រសប់ និងជាអ្នកចាំទីដ៏ស្អិតរបស់ក្រុមបាល់ទាត់មួយផងដែរ។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះពួកគេបានទទួលសមាជិកគ្រួសារថ្មីម្នាក់ទៀតហើយដែលមានឈ្មោះថា Vinicius ជាមួយនឹងម្រាមដៃ និងជើង 6ដដែល ហើយពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់។

ឪពុកដែលជាមេគ្រួសាររបស់គ្រួសារម្រាមប្រាំមួយនេះបាននិយាយថា វាគឺជាសញ្ញាមួយដែលគ្មានក្រុមគ្រួសារណាផ្សេងទៀតមានឡើយ បន្ទាប់ពីលោកតា Assis បានប្តូរភាពចម្លែកនេះទៅជាអ្វីមួយប្រកបដោយមោទនភាព។

Fu

ខ្មែរណូត

ប្រភព៖ metro

 

 

COMMENTS