សាហាវមែន! មួល.កក្មេងអាយុ៥ឆ្នាំច្រកការុងយកទៅបោះចោលក្នុងទឹកហើយពេលគេរកសាកសពឃើញមកអង្គុយអុជធូបទៀត

ស្ទឹងត្រែង៖ ករណីឃាតកម្ម បុរសម្នាកធ្វើសកម្មភាពមួល.កកូនក្មេងអាយុ៥ឆ្នាំម្នាក់ប្រុងនឹងសម្លាប់ចោល តែមិនស្លាប់ក៏យកទៅច្រកការ៉ុងបោះចោលក្នុងទឹកស្រះនៅជិតផ្ទះ លុះដលព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ទើបមានប្រជាពលរដ្ឋឃើញសាកសពក្មេងប្រុសរងគ្រោះអណ្តែតទឹក។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិទួលវែង ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្រោយកើតហេតុ ជនសង្ស័យឈ្មោះ កែវ ឃាន ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ធន បូន មិនបានរត់គេចខ្លួនទៅណាទេ​ គឺមកអង្គុយអុជធូនអោយសពក្មេងប្រុសរងគ្រោះធ្វើមិនដឹង ហើយសមត្ថកិច្ចមានការសង្ស័យលើ២នាក់ប្តីប្រពន្ធខាងលើទើបនាំខ្លួនទៅសាកសួរតែម្តង៕។ ក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ ម៉ៅ តយ អាយុ៥ឆ្នាំ មានម្តាយឈ្មោះ ចាន់ លី អាយុ៣៨ឆ្នាំ ឪពុកឈ្មោះ ឌី សនម៉ៅ អាយុ៣៩ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិឃុំកើតហេតុ។

រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថាហេតុអ្វីបានជាជនសង្ស័យសម្លាប់ក្មេងប្រុសរងគ្រោះនោះទេ គឺសមត្ថកិច្ចកំពុងព្យាយាមសាកសួរសម្លើយជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ។ សាកសពក្មេងរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

COMMENTS