ម៉ូតូ២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលអោយនារីម្នាក់សន្លប់ ម្នាក់ទៀតសង្រ្គោះបន្ទាន់

រាជធានីភ្នំពេញ៖ ដោយខ្វះការប្រុងប្រយ័ត្នដូចគ្នា ម៉ូតូ២គ្រឿងបានបុកគ្នាបណ្តាលអោយនារីម្នាក់សន្លប់ស្តូកស្តឹង ចំណែកឯនារីម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហូរឈាមតាមច្រមុះនិងត្រចៀក ត្រូវបានបញ្ជូនទៅមន្ទារពេទ្យភ្លាមៗ ហេតុការណ៍នេះបានកើតាលើងនៅវេលាម៉ោង១៨និង៣០នាទីល្ងាចថ្ងៃទី១៤ខែតុលាឆ្នាំ២០១៧ តាមបណ្តោយផ្លូវនេរុណ៍កែងនិងផ្លូវ១៥៦ដែលស្ថិតនៅក្នុងសង្កាត់វាល់វង់ខណ្ឌ៧មករាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ នារីដែលសន្លប់ស្តូកស្តឹងបាត់មាត់ឆឹងនោះជិះម៉ូតូម្នាក់ឯងម៉ាក icon ពណ៌លឿនស្លាកលេខកំពង់ចាម1D-4896។ រីឯម៉ូតូមួយគ្រឿងម៉ាក today (កូនទា) ស្លាកលេខ1CL-4629 ជិះគ្នា៣នាក់ ម្នាក់ដែលរបួសធ្ងន់ឈ្មោះ លី ណា អាយុប្រហែល១៦ឆ្នាំ ស្នាក់នៅម្តុំរ៉ារថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ដឹកយកមន្ទីរពេទ្យភ្លាមៗ។ ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ម៉ូតូកូនទាដែលជិះគ្នា៣នាក់បានរចេញពីស្ទឹងមានជ័យគោលបំណងទៅម្តុំរ៉ារថភ្លើងដោយជិះតាមបណ្តោយផ្លូវព្រះនេរុណ៍(215) ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿងលឿន ពេលមកកន្លែងកើតហេតុផ្លូវបែកជាបួន ស្រាប់តែមានម៉ូតូ icon បើកបរដោយនារីម្នាក់ក្នុងទិសដៅពីជើងទៅត្បូងពេលដែលបត់ឆ្លងផ្លូវក៏បានបុកគ្នាតែ។

ក្រោយពេលកើតហេតុនារីដែលរបួសធ្ងន់ត្រូវបានរថយន្តដឹកសង្រ្គោះបន្ទាន់ដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកនារីដែលជាម្ចាស់ម៉ូតូiconប្រជាពលរដ្ឋធ្វើការជួយសង្គ្រោះបឋម រីឯម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

បក្សីចាំក្រុង

COMMENTS