សាហាវបាត់! សារមន្ទីរមួយក្នុងប្រទេសចិន ដាក់តាំងបង្ហាញរូបភាពរបស់ពួកមនុស្សស្បែកខ្មៅធៀបទៅនឹងសត្វ

កាលពីពេលថ្មីៗនេះ សារមន្ទីរមួយក្នុងប្រទេសចិន បានដំណើរការតាំងពិព័រណ៍ដែលមានបង្ហាញពីរូបភាពនៃពួកមនុស្សស្បែកខ្មៅ និងពូជសត្វផ្សេងៗដែលរស់នៅក្នុងប្រទេសអាហ្រ្វិកនៅម្ខាងម្នាក់ក្នុងរូបភាពតែមួយ ពោលគឺហាក់ដូចជាប្រៀបធៀបគ្នាអញ្ចឹង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ការតាំងពិព័រណ៍នេះបានទទួលការចាប់អារម្មណ៍ជាខ្លាំង ហើយបាននាំមនុស្សជាច្រើនឲ្យមកចូលទស្សនាក្នុងសារមន្ទីរនេះ បន្ទាប់ពីវាត្រូវបានបង្ហោះលើបណ្ដាញអ៊ីនថឺណេត។

គួរបញ្ជាក់ផងដែរថា រូបភាពទាំងអស់ដែលត្រូវបានដាក់តាំងបង្ហាញនេះត្រូវបានថតដោយលោក Yu Huiping ក្រោមចំណងជើងថា “This is Africa” ហើយការដាក់តាំងបង្ហាញនេះ ត្រូវបានធ្វើឡើងក្នុងសារមន្ទីរខេត្ត Hubei ទីក្រុង Wuhan។ ទាក់ទងទៅនឹងរូបភាពនីមួយៗ គឺមានបង្ហាញពីសត្វផ្សេងៗ និងមនុស្សស្បែកខ្មៅក្នុងសភាពប្រៀបធៀបសកម្មភាព និងឥរិយាបថតែមួយ។

យ៉ាងហោចណាស់មានមនុស្សជាង 170,000នាក់បានចូលរួមទស្សនាក្នុងការតាំងពិព័រណ៍ក្នុងសារមន្ទីរនោះ។ មិនតែប៉ុណ្ណោះ សម្រាប់អ្នកថតរូបអាជីបលោក Yu ក៏បានឈ្នះពានរង្វាន់ជាអ្នកដែលទៅដល់ប្រទេសអាហ្រ្វីកច្រើនជាង 20ដងកាលពីទសវត្សមុន។ ស្របពេលជាមួយគ្នានេះដែរ លោកបាននិយាយថា “ខ្ញុំពិតជាជាប់ចិត្តនឹងមនុស្ស និងជីវិតសត្វព្រៃក្នុងទីនោះណាស់”។ មិនតែប៉ុណ្ណោះ លោកក៏ជាថ្នាក់ដឹកនាំនៃសមាគមថតរូបប្រចាំខេត្ត Hubei ផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ petapixel

COMMENTS