ឃើញនាងនៅជៀរជ័រកៅស៊ូស្ងាត់តែម្នាក់ឯង ចូលទៅចាប់រំលោភតែម្តង!

រតនៈគិរី៖  សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៨ឆ្នាំបានសម្រេចនៅក្នុងចំការកៅស៊ូ កាលពីវេលាម៉ោងប្រម៉ាណ៤រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចចំការកៅស៊ូមួយកន្លែងស្ថិតក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនៈគិរី។

ប្រភពពត៌មានបានអោយដឹងថា ជនសង្ស័យនិងជនរងគ្រោះធ្វើការជាមួយគ្នាក្នុងចំការកៅស៊ូ លុះពេលជនរងគ្រោះកំពុងជៀរជ័រកៅស៊ូក្នុងព្រៃកៅស៊ូស្ងាត់ម្នាក់ឯង ឃើញដូចនេះ ជនសង្ស័យក៏ធញវលសកម្មភាពចាប់រំលោភនាងបានសម្រេចតែម្តង។ ជនរងគ្រោះខាងលើមានឈ្មោះ ស្រ៊ន ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ចំណែកនារីរងគ្រោះមានអាយុ១៨ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចធ្វើារឃុំខ្លួនបណ្តោះអាសន្ន រង់ចាំធ្វើការសាកសួរបន្ថែម កសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយ អប់រំ

COMMENTS