កន្លែងធ្វើការក្នុងក្ដីស្រម៉ៃ!! ក្រុមហ៊ុន Microsoft សាងសង់ផ្ទះលើដើមឈើដើម្បីឲ្យបុគ្គលិកខ្លួនធ្វើការ (មានវីដេអូ)

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានសាងសង់ផ្ទះលើដើមឈើជាមួយនឹងការបង្គប់នូវបច្ចេកវិទ្យាទំនើប នៅលើបរិវេណ Redmond របស់ខ្លួនដើម្បីផ្ដល់ឲ្យនូវទីតាំងនៃការជួបប្រជុំ និងបរិស្ថានការងារប្រកបដោយផាសុខភាព។ ដោយឡែក ផ្ទះលើដើមឈើនោះមានកម្ពស់រហូតដល់ទៅ 12ហ្វីតពីដី ហើយរាល់បរិក្ខាទាំងឡាយត្រូវបានធ្វើឡើងពីឈើស្ទើទាំងស្រុងដូចជា កៅអី ជញ្ជាំង បង្អួច និងអ្វីៗជាច្រើនផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា ផ្ទះលើដើមឈើនេះត្រូវបានរចនាឡើងដោយលោក Pete Nelson ដែលគេស្កាល់ថា ជាអ្នករចនាដ៏ល្បីល្បាញទាំងផ្នែកខាងក្នុង និងខាងក្រៅនៃសំណង់អាគារ។ លើសពីនេះទៅទៀត សម្រាប់មូលហេតុដែលក្រុមហ៊ុន Microsoft សម្រេចសាងសង់កន្លែងធ្វើការបែបនេះឡើង គឺដើម្បីឲ្យបុគ្គលិកទាំងអស់មានអារម្មណ៍ថាខ្លួនកំពុងធ្វើការជាមួយនឹងធម្មជាតិ ការបង្កើតថ្មី និងផ្ដោតសំខាន់លើផាសុខភាព និងសុភមង្គលតែម្ដង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រាល់បច្ចេកវិទ្យាផ្សេងៗដូចជា WiFi ខ្សែភ្លើង រឺឧបករណ៍ផ្សេងៗទៀត គឺត្រូវបានបង្កប់ទាំងអស់តែម្ដង ពោលគឺមិនឲ្យឃើញនឹងភ្នែកនោះទេ។ មិនត្រឹមតែផាសុកភាព និងភាពសប្បាយរីរាយក្នុងការធ្វើការរបស់បុគ្គលិកនោះទេ ដែលក្រុមហ៊ុន Microsoft ត្រូវគិត សូម្បីតែសោភ័ណភាពក៏ក្រុមហ៊ុននេះបានគិតគូដែរ។ ទោះជាយ៉ាងណា នេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុនខ្នាតយក្សមួយនេះ បានសាងសង់កន្លែងធ្វើការដ៏គួរឲ្យចាប់អារម្មណ៍ និងពិសេសបែបនេះ។ អាចនិយាយបានថា ផ្ទះលើដើមឈើគឺជាកន្លែងដែលមនុស្សគ្រប់គ្នាប្រាថ្នា។

Fu

ខ្មែរណូត

ប្រភព៖​ cnbc

COMMENTS