លាហើយ sensor ស្កេនស្នាមក្រយ៉ៅដៃ! ចាប់ពីឆ្នាំក្រោយទៅរាល់ iPhone ជំនាន់ថ្មីទាំងអស់នឹងមិនមាន sensor នេះទៀតទេ

iPhone 8, 8 Plus និង iPhone X ចេញមិនទាន់បានប៉ុន្មានផង ឥឡូវយើងសង្កេតឃើញមានពាក្យចចាមអារាមយ៉ាងច្រើនទៀតហើយទាក់ទងទៅនឹងជំនាន់ថ្មីនៃ iPhone។ ប៉ុន្ដែអ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities លោក Ming-Chi Kuo បានលើកឡើងថា ក្រុមហ៊ុន Apple នឹងនិយាយថាលាហើយសម្រាប់មុខងារ Touch ID ពោលគឺសម្រាប់ iPhone 8 និង 8 Plus គឺជាជំនាន់ចុងក្រោយបង្អស់ហើយដែលមានបំពាក់នូវ sensor នេះ។

ស្របពេលជាមួយនឹងការលុបបំបាត់ sensor ស្កេនស្នាមក្រយ៉ៅដៃ គេហទំព័របច្ចេកវិទ្យាដ៏ល្បីល្បាញមួយដែលមានឈ្មោះថា MacRumors បានបញ្ជាក់ថា Touch ID នឹងត្រូវបានជំនួសវិញដោយ Face ID (បច្ចេកវិទ្យាស្កេនមុខ) ដែលសម្រាប់ពេលបច្ចុប្បន្ននេះ វាត្រូវបានបំពាក់រួចមកហើយជាមួយនឹង iPhone X។

គួរបញ្ជាក់ផងដែរថា iPhone X នេះគឺជាម៉ូដែលដំបូងរបស់ក្រុមហ៊ុន Apple ដែលត្រូវបានរចនាមកដោយគ្មានប៊ុតុង Home មកជាមួយ ហើយជំនួស sensor ស្កេនស្នាមក្រយ៉ៅដៃដោយបច្ចេកវិទ្យា Face ID វិញ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ លោក Kuo បានមានប្រសាសន៍ថា យ៉ាងហោចណាស់ត្រឹមឆ្នាំ2018 ខាងមុខនេះតទៅ យើងនឹងឈប់ទទួលបានការប្រើប្រាស់មុខងារ Touch ID ទៀតហើយ ពោលគឺរាល់ iPhone ទាំងអស់នឹងត្រូវបានជំនួសដោយបច្ចេកវិទ្យា Face ID វិញ។

Fu

ខ្មែរណូត

ប្រភព៖ theverge

COMMENTS